ថ្នាំអាឡែហ្ស៊ីឬហៅថា Antihistamines គឺជាប្រភេទថ្នាំម៉្យាងដែលទៅបន្ថយ ឬទប់ស្កាត់ឥទ្ធិពលរបស់សារធាតុ Histamines ដែលជាសារធាតុឆ្លើយតបនឹងរបស់បង្កអាឡែហ្ស៊ី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាការៈអាឡែហ្ស៊ីមានដូចជា៖
- កណ្តាស
- ក្អក
- ឈឺបំពង់ក
- ហៀរសម្បោ
- កន្ទួលរមាស់
- ស្ទះក្នុងត្រចៀក
- ភ្នែកទៅជាក្រហម រមាស់ ឬហូរទឹកភ្នែក
ការប្រើថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពនៅពេលប្រើប្រាស់វាបានត្រឹមត្រូវ និងអាចផ្តល់ជាការបំពាត់អាការៈជំងឺនេះបានភ្លាម ប៉ុន្តែសំណួរសួរថាតើអាចនឹងប្រើលើសកម្រិតដែរទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រើលើសកម្រិត អាចហៅម៉្យាងទៀតថា ជាការពុលថ្នាំ។ រឿងនេះអាចបង្កជាការគម្រាមគំហែងដល់ងាយុជីវិតបាន ប៉ុន្តែយកល្អអ្នកគួរតែយល់ដឹងអំពីកម្រិតត្រឹមត្រូវនៃការប្រើប្រាស់ផង។
យ៉ាងណាមិញការប្រើប្រាស់ថ្នាំអាឡែហ្ស៊ីរហូតដល់លើសកម្រិតធម្មតាអាចនឹងកើតមាន ហើយក៏អាចបង្កជាអាការៈជាច្រើនរបស់វាដែរដូចជា៖
- ងងុយគេងកាន់តែខ្លាំង
- ភ្នែកមើលឃើញស្រវាំង
- ចង្អោ
- ក្អួត
- បេះដូងលោតកាន់តែញ៉ាប់
- វង្វេងវង្វាន់
- បាត់បង់តុល្យភាពរាងកាយ
អ្វីដែលជាផលវិបាកធ្ងន់ធ្ងរនោះ គឺការពុលពពួកថ្នាំអាឡែហ្ស៊ីជំនាន់ដំបូងអាចនាំឲ្យប្រកាច់ ឬសន្លប់បាន។ ការពុលថ្នាំអាឡែហ្ស៊ីដែលមិនមានឥទ្ធិពលងងុយគេង ងាយនឹងមិនបង្កជាបញ្ហា និងធ្ងន់ធ្ងរឡើយ តែអាការៈរបស់វាអាចមានដូចជា៖
- វិលមុខ
- ឈឺក្បាល
- ងងុយគេង
- ឡេះឡះ
ពេលខ្លះ វាក៏អាចធ្វើឲ្យបេះដូងដើរញ៉ាប់ដែរ។ មានន័យថា បេះដូងលោតលើសពី១០០ដងក្នុងមួយនាទី។ អាការៈនៃការពុលថ្នាំអាឡែហ្ស៊ីច្រើនតែកើតឡើងក្នុងរយៈពេល ៦ម៉ោង។ អាការៈប្រហែលជាចាប់ផ្តើមតិចៗ និងខ្លាំងទៅបន្តិចម្តងៗ៕