ទោះបីជាទឹកជាប្រភពនៃជីវិត និងចាំបាច់បំផុតសម្រាប់រាងកាយ ប៉ុន្តែការញ៉ាំទឹកខុសវិធីអាចប្រែក្លាយឱសថទិព្វនេះទៅជាសារធាតុបំផ្លាញសុខភាពដោយមិនដឹងខ្លួន ។ ខាងក្រោមនេះជាទម្លាប់ញ៉ាំទឹកខុសឆ្គងទាំង ៥ ដែលអ្នកត្រូវបោះបង់ចោលភ្លាមៗ៖
១. ញ៉ាំទឹកត្រជាក់ខ្លាំង ឬទឹកកកភ្លាមៗបន្ទាប់ពីញ៉ាំបាយរួច
ផលប៉ះពាល់៖ ទឹកត្រជាក់ខ្លាំងធ្វើឱ្យសរសៃឈាមក្នុងប្រព័ន្ធរំលាយអាហាររួញតូច ធ្វើឱ្យជាតិខ្លាញ់ក្នុងអាហារកក និងពន្យារពេលនៃការរំលាយអាហារ។ វាក៏បង្កឱ្យមានអាការហើមពោះ ទល់លាមក និងចុកពោះផងដែរ។
វិធីត្រឹមត្រូវ៖ គួរញ៉ាំទឹកសីតុណ្ហភាពធម្មតា ឬទឹកអ៊ុនៗ បន្ទាប់ពីញ៉ាំអាហាររួចយ៉ាងហោចណាស់ ១៥-៣០ នាទី។
២. អត់ទ្រាំចាំទាល់តែស្រេកខ្លាំង ទើបញ៉ាំទឹកម្ដងច្រើនៗ (ញ៉ាំបង្ខំ)
ផលប៉ះពាល់៖ នៅពេលអ្នកមានអារម្មណ៍ថា «ស្រេកទឹក» មានន័យថារាងកាយរបស់អ្នកបានឈានដល់កម្រិត «កង្វះជាតិទឹក» រួចទៅហើយ។ ការញ៉ាំទឹកប្រញាប់ប្រញាល់ម្ដងច្រើនលីត្រ ធ្វើឱ្យតម្រងនោមធ្វើការធ្ងន់ធ្ងរភ្លាមៗ និងអាចបង្កឱ្យមានស្ថានភាព «ពុលទឹក» (Water Intoxication) ឬស្រុតកម្រិតសូដ្យូមក្នុងឈាម។
វិធីត្រឹមត្រូវ៖ គួរក្រអើប ឬក្រដេកញ៉ាំទឹកបន្តិចៗម្ដងពេញមួយថ្ងៃ ដោយមិនបាច់រង់ចាំទាល់តែស្រេកនោះទេ។
៣. ញ៉ាំទឹកដែលច្រកក្នុងដបប្លាស្ទិកទុកចោលក្នុងឡាន ឬត្រូវកំដៅថ្ងៃ
ផលប៉ះពាល់៖ កំដៅថ្ងៃ និងកាំរស្មី UV ធ្វើឱ្យធាតុគីមីគ្រោះថ្នាក់ដូចជា BPA និង Microplastics (ប្លាស្ទិកតូចៗ) រលាយចូលទៅក្នុងទឹក។ សារធាតុទាំងនេះជាភ្នាក់ងារបង្កជំងឺមហារីក និងរំខានដល់ប្រព័ន្ធអ័រម៉ូនក្នុងរាងកាយ។
វិធីត្រឹមត្រូវ៖ ជៀសវាងការញ៉ាំទឹកដបប្លាស្ទិកដែលទុកចោលក្នុងបរិយាកាសក្តៅ ហើយប្តូរមកប្រើប្រាស់ដបកែវ ឬដបដែកអ៊ីណុក (Stainless Steel) វិញ។
៤. ញ៉ាំទឹកច្រើនជ្រុលភ្លាមៗ មុនពេលចូលគេង
ផលប៉ះពាល់៖ ការញ៉ាំទឹកច្រើនពេកមុនពេលគេងធ្វើឱ្យតម្រងនោមត្រូវធ្វើការទាំងយប់ បណ្តាលឱ្យអ្នកត្រូវភ្ញាក់មកបត់ជើងតូចច្រើនដង។ វាបំផ្លាញគុណភាពនៃការគេង (Sleep Quality) ធ្វើឱ្យរាងកាយអស់កម្លាំង លែងមានថាមពល និងបង្កើនសម្ពាធឈាមនៅពេលព្រឹក។
វិធីត្រឹមត្រូវ៖ ញ៉ាំទឹកឱ្យបានគ្រប់គ្រាន់នៅពេលថ្ងៃ ហើយកាត់បន្ថយការញ៉ាំទឹក ១ ទៅ ២ ម៉ោងមុនពេលចូលគេង (គ្រាន់តែក្រអើបបន្តិចបានហើយប្រសិនបើស្រេក)។
៥. ញ៉ាំតែទឹកដាំពុះឡើងវិញច្រើនដង ឬទឹកទុកចោលចាស់ថ្ងៃ
ផលប៉ះពាល់៖ ទឹកដែលដាំពុះម្ដងហើយម្ដងទៀត ធ្វើឱ្យកំហាប់សារធាតុរ៉ែខ្លះកើនឡើងហួសប្រមាណ (ដូចជា Nitorgen) និងអាចបង្កបង្កើតជាសារធាតុនីត្រាត (Nitrate) ដែលមិនល្អសម្រាប់សុខភាពរយៈពេលវែង។ ចែករំលែកបន្ថែម ទឹកទុកចោលបើកគំរបចោលយូរថ្ងៃក៏ជាប្រភពនៃបាក់តេរី និងធូលីដីផងដែរ។
វិធីត្រឹមត្រូវ៖ ដាំទឹកត្រឹមតែមួយពុះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ហើយផ្លាស់ប្តូរទឹកថ្មីជារៀងរាល់ថ្ងៃ។