ឧបករណ៍វេជ្ជសាស្រ្តត្រូវបានប្រើប្រាស់ដើម្បីកំណត់រោគវិនិច្ឆ័យ ព្យាបាលជំងឺ ឬដើម្បីបង្ការជំងឺ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) រដ្ឋបាលចំណីអាហារ និងឱសថនិយាយថា ឧបករណ៍វេជ្ជសាស្រ្តអាចមានលក្ខណៈច្រើនប្រភេទចាប់តាំងពីម៉ាស៊ីនវ៉ាសជាតិស្ករក្នុងឈាមតូចៗរហូតដល់ឧបករណ៍ជួយដល់ការដកដង្ហើមធំៗ។ ខាងក្រោមនេះគឺជាការណែនាំលើការប្រើប្រាស់ឧបករណ៍វេជ្ជសាស្រ្តឲ្យមានសុវត្ថិភាព៖
- យល់ដឹងអំពីរបៀបដែលឧបករណ៍នោះធ្វើការ និងធ្វើទៅតាមការណែនាំរបស់វា
- យល់ដឹង និងឆ្លើយតបឲ្យបានល្អទៅនឹងសម្លេងដាស់ទឿនរបស់វា
- ចូររក្សាទុកនូវលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងបន្ទាន់ និងធ្វើបច្ចុប្បន្នភាពជានិច្ច
- ចូរធ្វើការអប់រំដល់ក្រុមគ្រួសារ និងអ្នកថែទាំក្មេងអំពីឧបករណ៍របស់អ្នកផង
- ចូរឲ្យគ្រូពេទ្យ និងក្រុមថែរក្សាសុខភាពពិនិត្យមើលសុខភាពជំងឺអ្នក និងណែនាំឲ្យមានការផ្លាស់ប្តូរឧបករណ៍ណាមួយដែលចាំបាច់ត្រូវប្រើ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរប្រាប់ឲ្យគេដឹងភ្លាមក្នុងករណីមានដំណើរការណ៍ខុសប្រក្រតីធ្ងន់ធ្ងរ៕