វាគឺជារឿងធម្មតាទេសម្រាប់ឪពុកម្តាយដែលបារម្ភច្រើននៅពេលកូនត្រឡប់មកផ្ទះវិញជាមួយនឹងការក្អក និងកណ្តាស ហើយគិតថាវាជាជំងឺផ្តាសាយ។ ប៉ុន្តែថ្នាំបំបាត់ការក្អកប្រហែលជាមិនមែនជាវិធីព្យាបាលដោយខ្លួនឯងដ៏ល្អបំផុតឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្នាំក្អកខ្លះអាចមានផលរំខានខ្លាំងដល់អាយុជីវិតក៏មានដូចជា ដកដង្ហើមកាន់តែយឺត។ រឿងនេះកើតឡើតជាការពិតលើទារក និងកុមារតូចៗ។
ការផ្តាសាយធម្មតានឹងកើតឡើងក្នុងរយៈពេលមួយសប្តាហ៍។ ដូច្នេះហើយវាប្រហែលជារឿងល្អវិញក្នុងការព្យាបាលអាការៈនេះជាមួយនឹងការឲ្យកូនញ៉ាំទឹកកាន់តែច្រើន ជាពិសេសទឹកក្តៅឧណ្ហៗដើម្បីសម្រួលដល់ការឈឺបំពង់ករ។ ខាងក្រោមនេះគឺជាក្បួនណែនាំខ្លះៗអំពីការព្យាបាលការក្អករបស់កូន៖
- រដ្ឋបាលចំណីអាហារនិងឱសថមិនបានណែនាំឲ្យប្រើប្រាស់ថ្នាំក្អកដោយគ្មានវេជ្ជបញ្ជា ឬថ្នាំផ្តាសាយលើកុមារអាយុតិចជាង ២ឆ្នាំឡើយ
- អ្នកថែទាំក្មេងគួរតែអានការណែនាំថ្នាំក្អក និងថ្នាំផ្តាសាយដោយប្រុងប្រយ័ត្នផង ដោយសារតែថ្នាំខ្លះមានផ្ទុកជាតិកូកាអ៊ីន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថ្នាំក្អកដែលមានវេជ្ជបញ្ជាគឺផ្ទុកទៅដោយជាតិកូកាអ៊ីន ឬ Hydorcodone ដែលមិនគួរណាឲ្យក្មេងអាយុក្រោម ១៨ឆ្នាំប្រើប្រាស់ឡើយ៕