ការកកឈាមគឺជារបៀបដែលរាងកាយបង្ការកុំឲ្យហូរឈាមច្រើននៅពេលមានការដាច់ដោចសរសៃឈាម។ ជាធម្មតា រាងកាយនឹងរំលាយកំណកឈាមនោះវិញក្រោយពីរបួសនោះជា។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែជាម្តងម្កាល កំណកឈាមនោះកើតឡើងដោយមិនមានរបួសអ្វីកើតឡើងក្នុងសរសៃឈាមទេ ឬកំណកឈាមនោះមិនរំលាយដោយខ្លួនឯងតែម្តង។ ហេតុដូច្នេះហើយទើបធ្វើឲ្យវាក្លាយជារបស់មានគ្រោះថ្នាក់ រហូតដល់កាត់បន្ថយការផ្គត់ផ្គង់ឈាមសម្បូរអុកស៊ីសែនទៅជាលិកា និងសរីរាង្គជាច្រើនដូចជា បេះដូង ឬសួតបាន។
កំណកឈាមប្រហែលជាអាចរបេះចេញហើយអណ្តែតចូលទៅក្នុងបេះដូងវិញផង។ មានកត្តាជាច្រើនដែលបង្កើនការប្រឈមនឹងការកើតជាកំណកឈាមខុសធម្មតាបែបនេះ៖
- ការធាត់ជ្រុល
- ការមានផ្ទៃពោះ
- ការមិនធ្វើសកម្មភាពរាងកាយរយៈពេលយូរ
- ការជក់បារី
- ការប្រើថ្នាំពន្យាកំណើតមួយចំនួន
- ជំងឺមហារីក
- ការវះកាត់
- អាយុកាន់តែច្រើន
- ប្រវត្តិគ្រួសារធ្លាប់មានបញ្ហាកកឈាម
- ជំងឺទឹកនោមផ្អែម
- លើសសម្ពាធឈាម(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- លើសកូឡេស្តេរ៉ុល៕