របបអាហារដែលផ្តោតសំខាន់ទៅលើការតមកាឡូរី ជាមួយនឹងអាហារលឿនហាក់បីដូចជាមានកំហឹងដាក់គ្នាណាស់ ប៉ុន្តែតើវាមានអ្វីខុសគ្នាទៅ? ជាមួយនឹងរបបអាហារតមកាឡូរី អ្នកត្រូវបន្ថយចំនួនអាការសម្បូរកាឡូរីខ្ពស់ៗជាប្រចាំថ្ងៃ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)របបអាហារប្រភេទនេះគួរតែអាចឲ្យអ្នកកាត់បន្ថយកាឡូរីដោយមិនធ្វើឲ្យរាងកាយឃ្លាន ឬនៅត្រូវការជីវជាតិសំខាន់ៗទៀត។
ម៉្យាងវិញទៀត ជាមួយនឹងរបបអាហារលឿន អ្នកត្រូវបន្ថយអាហារ ឬឈប់ញ៉ាំវាតែម្តងក្នុងរយៈពេលណាមួយ។ ចាប់តាំងពីយើងមិនសូវមានពេលញ៉ាំអាហារមក អ្នកទំនងជានឹងកំពុងតែកាត់បន្ថយកាឡូរីក្នុងពេលជាមួយគ្នាផងដែរ។
តាមការសិក្សាស្រាវជ្រាវ សត្វកណ្តុរ និងសត្វផ្សេងៗទៀតត្រូវបានគេឲ្យចំណីជាកាឡូរី ១០ ទៅ ៤០ភាគរយដែលតិចជាងចំណីធម្មតា តែបានផ្តល់នូវជីវជាតិសំខាន់ៗទាំងអស់។ សត្វទាំងនោះភាគច្រើនគឺរស់នៅបានយូរ និងមិនសូវមានអត្រានៃការកើតជំងឺឡើយ ជាពិសេសមហារីកតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)មិនមែនការសិក្សាទាំងអស់បង្ហាញថា វាមានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់នេះឡើយ ដូច្នេះវាត្រូវតែមានការស្រាវជ្រាវកាន់តែច្រើនបន្ថែមទៀត៕