យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកចូលចិត្តផឹកកាហ្វេរាល់ថ្ងៃ គួរយកចិត្តទុកដាក់លើ ជាតិស្ករ ខ្លាញ់ និងកាឡូរី ដែលបន្ថែមចូលក្នុងកាហ្វេ ព្រោះវាអាចបង្កើនហានិភ័យធាត់ និងជំងឺរ៉ាំរ៉ៃ ប្រសិនបើទទួលទានញឹកញាប់។
កាហ្វេដែលគួរកាត់បន្ថយមាន កាហ្វេទឹកក្រូច ប្រសិនបើប្រើទឹកក្រូចកែច្នៃដែលមានស្ករខ្ពស់ កាហ្វេដាក់ទឹកដោះគោ និងស៊ីរ៉ូ ដែលអាចមានជាតិស្ករច្រើន និង កាហ្វេ 3 in 1 ដែលជាញឹកញាប់មានស្ករ និងក្រែមជំនួសក្នុងបរិមាណខ្ពស់។
មួយទៀតគឺ កាហ្វេបែបបុរាណ ដែលជាទូទៅមានទឹកដោះគោខាប់ និងស្ករច្រើន។ ប្រសិនបើផឹកញឹកញាប់ អាចធ្វើឱ្យទទួលបានថាមពលលើសតម្រូវការ និងបង្កើនហានិភ័យឡើងទម្ងន់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
សម្រាប់ជម្រើសដែលសមស្របជាង គួរជ្រើស កាហ្វេខ្មៅ អាមេរិកាណូ ឬអេសប្រេសសូដែលមិនបន្ថែមស្ករ។ ប្រសិនបើចូលចិត្តកាហ្វេទឹកដោះគោ គួរជ្រើសទឹកដោះគោមិនផ្អែម និងកាត់បន្ថយស៊ីរ៉ូ ឬជាតិស្ករ។
ជាទូទៅ មនុស្សពេញវ័យដែលមានសុខភាពល្អ គួររក្សាការទទួលទានកាហ្វេអ៊ីនមិនឱ្យលើសប្រហែល ៤០០ មិ្លលីក្រាមក្នុងមួយថ្ងៃ។ សំខាន់មិនមែនតែកាហ្វេទេ ប៉ុន្តែគឺ អ្វីដែលយើងបន្ថែមចូលក្នុងកាហ្វេ ដែលអាចធ្វើឱ្យភេសជ្ជៈមួយកែវក្លាយជាប្រភពស្ករ និងកាឡូរីខ្ពស់៕