ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអាចធ្វើឲ្យស្នេហាអ្នករឹងមាំ។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកគួរតែចេះយល់ពីគ្នាឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកចេះស្វែងយល់ពីគ្នា នឹងធ្វើឲ្យអ្នកទាំងពីរអាចយល់ចិត្តគ្នា។ ដូចនេះ មិនថាមានរឿងអ្វីទេ សុទ្ធតែមិនអាចបំបែកអ្នកទាំងពីរបានឡើយ។
  2. អ្នកគួរតែចេះយកចិត្តទុកដាក់ និងបារម្ភពីគ្នាគ្រប់ពេល ទើបអាចធ្វើឲ្យអ្នកទាំងពីរអាចទទួលបាននូវអារម្មណ៍កក់ក្តៅ ដោយធ្វើឲ្យអ្នកទាំងពីរមិនសូវកើតមានបញ្ហាឡើយ។
  3. អ្នកគួរតែចេះពឹងពាក់គ្នាទៅវិញទៅមក ទើបអាចធ្វើឲ្យអ្នកទាំងពីររស់នៅជាមួយគ្នាបាន ព្រោះអ្នកអាចនឹងមិនទម្លាប់ពេលដែលអ្នកមិនមានគ្នា។ ដូចនេះ អ្នកនឹងអាចរក្សាមនោសញ្ចេតនាអ្នកបានយ៉ាងល្អ។
  4. អ្នកគួរតែចេះជឿជាក់លើគ្នា មិនគួរសង្ស័យគ្នាឡើយ ព្រោះភាពសង្ស័យ មិនទុកចិត្តគ្នា នឹងធ្វើឲ្យអ្នកទាំងពីរអាចបែកបាក់គ្រប់ពេល។ ដូចនេះ ចំណុចទាំងនេះ អ្នកគួរតែប្រកាន់ឲ្យខ្ជាប់ ទើបអាចរក្សាមនោសញ្ចេតនាអ្នកបានយូរអង្វែង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)