យោងតាមការចុះផ្សាយពីប្រភពបរទេស ការសម្រកទម្ងន់មិនចាំបាច់អត់អាហារ ឬហាត់រត់រាល់ថ្ងៃឡើយ។ គន្លឹះសំខាន់គឺការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃបន្តិចម្តងៗ និងអាចរក្សាបានយូរអង្វែង។
គួរជ្រើសរើសអាហារមានតុល្យភាព ដោយបន្ថែមប្រូតេអ៊ីន បន្លែ និងធញ្ញជាតិមិនចម្រាញ់ ដើម្បីជួយឱ្យឆ្អែតបានយូរ និងកាត់បន្ថយអាហារសម្រន់ ឬភេសជ្ជៈដែលមានជាតិស្ករ និងថាមពលខ្ពស់។
បង្កើនការធ្វើចលនាក្នុងជីវិតប្រចាំថ្ងៃ ដូចជា ដើរបន្ទាប់ពីអាហារ ឡើងជណ្តើរ ឬក្រោកចលនារាងកាយជាប្រចាំ។ មិនចាំបាច់រត់ទេ អាចជ្រើសរើសដើរលឿន ជិះកង់ រាំ ឬលើកទម្ងន់តាមសមត្ថភាព។
ការគេងឱ្យបានគ្រប់គ្រាន់ក៏សំខាន់ដែរ ព្រោះការគេងមិនគ្រប់អាចធ្វើឱ្យពិបាកគ្រប់គ្រងភាពឃ្លាន និងទម្ងន់។ គួរព្យាយាមគេងប្រហែល ៧ ម៉ោងក្នុងមួយយប់ និងកាត់បន្ថយការប្រើអេក្រង់មុនចូលគេង។
ជាចុងក្រោយ គួរកំណត់គោលដៅដែលអាចធ្វើបានពិតប្រាកដ និងផ្តោតលើការផ្លាស់ប្តូរតូចៗដែលអាចធ្វើជាប់លាប់។ ការញ៉ាំអាហារមានតុល្យភាព បង្កើនការធ្វើចលនា ហាត់ប្រាណ និងគេងឱ្យគ្រប់ គឺជាគន្លឹះសំខាន់សម្រាប់គ្រប់គ្រងទម្ងន់បានយូរអង្វែង៕