យោងតាមការចុះផ្សាយពីប្រភពបរទេស ខ្លាញ់លើមុខ ជាពិសេសតំបន់ថ្ពាល់ ចង្កា និងក អាចពាក់ព័ន្ធនឹងការឡើងខ្លាញ់ទូទាំងរាងកាយ។ ដូច្នេះ ការកែប្រែរបបរស់នៅ និងការគ្រប់គ្រងទម្ងន់ អាចជួយឱ្យមុខមើលទៅស្អាតជាងមុន។
១. ហាត់ប្រាណមុខ អាចជួយពង្រឹងសាច់ដុំមុខ និងធ្វើឱ្យទម្រង់មុខមើលទៅរឹងមាំជាងមុន
២. បន្ថែមការហាត់ប្រាណបែបកាតឌីយ៉ូ ដូចជា ដើរ រត់ ហែលទឹក ឬរាំ ដើម្បីជួយដុតខ្លាញ់ទូទាំងរាងកាយ
៣. ផឹកទឹកឱ្យគ្រប់គ្រាន់ និងកាត់បន្ថយភេសជ្ជៈមានជាតិស្ករ ដើម្បីជួយគ្រប់គ្រងការទទួលទានកាឡូរី
៤. កាត់បន្ថយការផឹកស្រា ព្រោះស្រាមានកាឡូរីខ្ពស់ និងអាចធ្វើឱ្យរាងកាយរក្សាទឹក បណ្តាលឱ្យមុខហើម ឬមើលទៅមូលជាងមុន
៥. កាត់បន្ថយម្សៅកាបូអ៊ីដ្រាតចម្រាញ់ ដូចជា នំប៉័ងស និងនំផ្អែមៗ ហើយជ្រើសរើសធញ្ញជាតិមិនចម្រាញ់ជំនួស
៦. គេងឱ្យបានគ្រប់គ្រាន់ ព្រោះការគេងមិនគ្រប់អាចប៉ះពាល់ដល់អ័រម៉ូនគ្រប់គ្រងភាពឃ្លាន និងធ្វើឱ្យងាយញ៉ាំច្រើន
៧. កាត់បន្ថយអំបិល ដើម្បីជួយកាត់បន្ថយការរក្សាទឹកក្នុងរាងកាយ ដែលអាចធ្វើឱ្យមុខហើម
៨. បន្ថែមអាហារសម្បូរជាតិសរសៃ ដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជ ដើម្បីជួយឱ្យឆ្អែតបានយូរ និងគ្រប់គ្រងទម្ងន់។
សរុបមក៖ មិនមានវិធីដែលអាចដុតខ្លាញ់តែមួយកន្លែងលើមុខបានដោយផ្ទាល់ទេ។ ការរក្សាទម្ងន់ឱ្យសមស្រប ហាត់ប្រាណទៀងទាត់ ផឹកទឹកគ្រប់គ្រាន់ គេងល្អ និងញ៉ាំអាហារមានសុខភាពល្អ គឺជាវិធីសំខាន់ជាងគេ៕