យោងតាមការចុះផ្សាយពីប្រភពបរទេស អាហារដែលទទួលទានមុនពេលរួមភេទ អាចប៉ះពាល់ដល់អារម្មណ៍ ការរំលាយអាហារ និងការហូរឈាម។ ដូច្នេះ គួរប្រុងប្រយ័ត្នចំពោះអាហារមួយចំនួនដែលអាចធ្វើឱ្យរាងកាយមិនស្រួល។
១. អាហារកំប៉ុង មានជាតិសូដ្យូមខ្ពស់ ដែលអាចប៉ះពាល់ដល់សម្ពាធឈាម និងការហូរឈាម។
២. ឈីស និងផលិតផលទឹកដោះគោដែលមានខ្លាញ់ច្រើន ប្រសិនបើទទួលទានច្រើន អាចធ្វើឱ្យពោះធ្ងន់ និងមិនស្រួលខ្លួន។
៣. ភេសជ្ជៈមានជាតិអាល់កុល អាចធ្វើឱ្យប្រព័ន្ធប្រសាទឆ្លើយតបយឺត និងប៉ះពាល់ដល់សមត្ថភាពផ្លូវភេទ។
៤. អាហារខ្លាញ់ខ្ពស់ និងអាហារចៀន អាចធ្វើឱ្យរាងកាយធ្ងន់ ពិបាករំលាយ និងមិនល្អចំពោះសុខភាពសរសៃឈាម ប្រសិនបើទទួលទានជាញឹកញាប់។
៥. កាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្ពស់ ការទទួលទានច្រើនអាចធ្វើឱ្យបេះដូងដើរលឿន ឬមានអារម្មណ៍ភ័យ និងតានតឹង។
៦. ភេសជ្ជៈកាបូន មានជាតិស្ករខ្ពស់ និងអាចបង្កឱ្យពោះហើម ឬអារម្មណ៍មិនស្រួលក្នុងពេលមានសកម្មភាព។
ជាទូទៅ ដើម្បីថែរក្សាសុខភាពផ្លូវភេទ គួរទទួលទានអាហារមានតុល្យភាព ហាត់ប្រាណជាប្រចាំ គេងឱ្យគ្រប់ និងគ្រប់គ្រងភាពតានតឹង។ ការថែរក្សាសុខភាពបេះដូង និងសរសៃឈាម ក៏ជាកត្តាសំខាន់សម្រាប់សមត្ថភាពផ្លូវភេទផងដែរ៕