យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនយល់ថា ការផឹកទឹកច្រើនអាចជួយការពារក្រួសក្នុងតម្រងនោមបាន ប៉ុន្តែការផឹកទឹកឱ្យត្រឹមត្រូវ និងទៀងទាត់ ក៏មានសារៈសំខាន់ដែរ។
គួរផឹកទឹកជាបន្តបន្ទាប់ពេញមួយថ្ងៃ មិនគួរផឹកតែម្តងច្រើនហើយទុកយូរនោះទេ។ ការរក្សាជាតិទឹកក្នុងរាងកាយបានល្អ អាចជួយធ្វើឱ្យទឹកនោមមិនខាប់ពេក និងកាត់បន្ថយការកកកុញនៃសារធាតុដែលអាចបង្កើតជាក្រួស។
វិធីងាយៗដែលគួរអនុវត្ត គឺជ្រើសរើសទឹកស្អាតជាភេសជ្ជៈសំខាន់ និងផឹកឱ្យបានគ្រប់គ្រាន់រហូតទឹកនោមមានពណ៌ថ្លា ឬលឿងស្រាល។ គួរជៀសវាងទឹកផ្អែម ទឹកកំប៉ុង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ព្រោះអាចបង្កើនហានិភ័យកើតក្រួសក្នុងតម្រងនោម។
ទឹកដែលលាយជាមួយក្រូចឆ្មារស្រស់ ក៏អាចជាជម្រើសមួយ ព្រោះក្រូចឆ្មារមានសារធាតុដែលអាចជួយរារាំងការកកើតក្រួសប្រភេទកាល់ស្យូមមួយចំនួន។
មួយវិញទៀត កុំរង់ចាំដល់ស្រេកទើបផឹកទឹក។ អាចដាក់ដបទឹកក្បែរខ្លួន ឬកំណត់ពេលរំលឹកឱ្យផឹកទឹកជាប្រចាំ ជាពិសេសនៅពេលអាកាសធាតុក្តៅ ឬនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ។
សរុបមក ការកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម មិនមែនផឹកទឹកឱ្យច្រើនតែមួយមុខទេ ប៉ុន្តែត្រូវផឹកឱ្យបានទៀងទាត់ ជ្រើសរើសទឹកស្អាតជាចម្បង និងជៀសវាងការខ្វះជាតិទឹក៕