យោងតាមការចុះផ្សាយពីប្រភពបរទេស ការរក្សាសាច់ដុំ និងកម្រិតអ័រម៉ូនឱ្យមានតុល្យភាព មិនអាស្រ័យលើការហាត់ប្រាណតែប៉ុណ្ណោះទេ។ អាហារដែលមានសារធាតុចិញ្ចឹមល្អក៏ជួយគាំទ្រសុខភាពរាងកាយផងដែរ។
១. បន្លែត្រកូលស្ពៃ ដូចជា ប្រូខូលី និងខាត់ណាផ្កា សម្បូរសារធាតុចិញ្ចឹម និងជាតិសរសៃ
២. បន្លែស្លឹកបៃតង ដូចជា ស្ពៃខ្មៅ និងខាត់ណា មានម៉ាញ៉េស្យូម ដែលមានតួនាទីសំខាន់ចំពោះសុខភាពសាច់ដុំ
៣. គ្រាប់ល្ពៅ និងវ៉ាល់ណាត់ សម្បូរស័ង្កសី និងខ្លាញ់ល្អ ដែលជួយដល់សុខភាពបុរស និងការផលិតអ័រម៉ូន
៤. ខ្ទឹមស និងខ្ទឹមបារាំង មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចជួយគាំទ្រសុខភាពសរសៃឈាម
៥. ផ្លែប័រ មានខ្លាញ់មិនឆ្អែតល្អ និងសារធាតុចិញ្ចឹមជាច្រើន ដែលល្អសម្រាប់បេះដូង និងសុខភាពទូទៅ
៦. គ្រាប់ប្រេស៊ីល សម្បូរសេលេញ៉ូម ដែលចាំបាច់សម្រាប់មុខងាររបស់រាងកាយ និងការពារកោសិកា
ចំណាំ៖ អាហារទាំងនេះមិនមែនជាថ្នាំបង្កើន Testosterone ដោយផ្ទាល់ទេ ប៉ុន្តែអាចជួយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗសម្រាប់សុខភាព និងការរក្សាសាច់ដុំ៕