យោងតាមការចុះផ្សាយពីប្រភពបរទេស ការកាត់បន្ថយខ្លាញ់ក្បាលពោះ មិនមែនមានតែការអត់អាហារ ឬហាត់ប្រាណខ្លាំងៗនោះទេ។ ការជ្រើសរើសអាហារដែលមានជាតិសរសៃ ប្រូតេអ៊ីន និងខ្លាញ់ល្អ ក៏អាចជួយឱ្យឆ្អែតបានយូរ និងគ្រប់គ្រងទម្ងន់បានល្អផងដែរ។
អាហារ និងគ្រឿងផ្សំ ៨ មុខដែលអាចបន្ថែមក្នុងរបបអាហាររួមមាន ម្ទេស ខ្ញី អាំងឈិន គ្រាប់ជី ឃ្វីណូអា ផ្លែបឺរ តែបៃតង និងទឹកខ្មេះផ្លែប៉ោម។
ម្ទេសមានសារធាតុ Capsaicin ដែលអាចជួយជំរុញការប្រើប្រាស់ថាមពល ខណៈខ្ញីអាចជួយដល់ការរំលាយអាហារ និងកាត់បន្ថយអារម្មណ៍ហើមពោះ។ អាំងឈិនអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ខណៈគ្រាប់ជី និងឃ្វីណូអាមានជាតិសរសៃខ្ពស់ ជួយឱ្យឆ្អែតបានយូរ។
ផ្លែបឺរមានខ្លាញ់ល្អ និងជាតិសរសៃ ដែលអាចជួយគ្រប់គ្រងចំណង់អាហារ។ ចំណែកតែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចគាំទ្រដល់ការរំលាយថាមពល។ ទឹកខ្មេះផ្លែប៉ោមក៏មានការសិក្សាខ្លះបង្ហាញថា អាចជួយគ្រប់គ្រងចំណង់អាហារ និងជាតិស្ករក្នុងឈាមបាន។
យ៉ាងណាក៏ដោយ អាហារទាំងនេះ មិនមែនជាអាហារដែលអាចដុតខ្លាញ់ក្បាលពោះដោយផ្ទាល់ទេ។ លទ្ធផលល្អគួររួមផ្សំជាមួយការគ្រប់គ្រងបរិមាណអាហារ ហាត់ប្រាណទៀងទាត់ និងគេងឱ្យបានគ្រប់គ្រាន់៕