យោងតាមការចុះផ្សាយពីប្រភពបរទេស ការដាក់ខ្ទឹមក្រហមក្នុងឆ្នាំងស្ងោរមាន់ មិនមែនជួយឱ្យមាន់ឆ្អិនលឿន ឬធ្វើឱ្យសាច់ទន់ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែវាជួយបន្ថែមក្លិនក្រអូប និងធ្វើឱ្យទឹកស្ងោរមានរសជាតិឆ្ងាញ់ជាងមុន។
អាចប្រើខ្ទឹមក្រហម ១ក្បាលធំ ឬ ២–៣ក្បាលតូច ដោយបកសំបក លាងស្អាត ហើយបុកស្រាលៗ រួចដាក់តាំងពីដើមពេលស្ងោរ។ ប្រសិនបើយកទៅអាំងបន្តិចមុនដាក់ឆ្នាំង ក្លិននឹងកាន់តែក្រអូប។
ប៉ុន្តែ កុំដាក់ច្រើនពេក ព្រោះក្លិនខ្ទឹមក្រហមអាចលេចធ្លោជាងក្លិនធម្មជាតិរបស់មាន់។ សំខាន់ជាងនេះ គឺត្រូវគ្រប់គ្រងកម្តៅឱ្យសមរម្យ និងចម្អិនមាន់ឱ្យឆ្អិនពេញលេញ ដោយសីតុណ្ហភាពខាងក្នុងសាច់ប្រហែល ៧៤°C ដើម្បីសុវត្ថិភាព៕