យោងតាមការចុះផ្សាយពីប្រភពបរទេស ស្នាមលឿងលើខ្នើយភាគច្រើនកើតពីញើស ខ្លាញ់ពីស្បែក ទឹកមាត់ សំណើម និងសំណល់សាប៊ូបោកខោអាវ។ ប្រសិនបើទុកយូរ វាអាចបង្កក្លិនមិនល្អ និងជាកន្លែងប្រមូលផ្តុំបាក់តេរី ឬផ្សិត។
មុនយកខ្នើយទៅបោក គួរពិនិត្យស្លាកណែនាំ និងប្រភេទសម្ភារៈខាងក្នុងជាមុន។ ខ្នើយដែលមានសរសៃ Polyester គ្រាប់ប្លាស្ទិក ឬ Foam តូចៗ ជាទូទៅអាចបោកម៉ាស៊ីនបាន ដោយប្រើកម្មវិធីបោកស្រាល និងសាប៊ូទឹក។
ចំណែកខ្នើយ Memory Foam សំបកបាក់វីត ឬរោមសត្វ មិនគួរបោកជាមួយទឹកទេ ព្រោះអាចធ្វើឱ្យខូចសម្ភារៈ និងងាយមានក្លិនផ្អួរ ឬផ្សិត។ គួរប្រើក្រណាត់សើមជូតសម្អាត ឬយកទៅសម្អាតដោយអ្នកជំនាញ។
សម្រាប់ខ្នើយដែលអាចបោកដៃបាន អាចប្រើទឹកក្តៅឧណ្ហៗលាយសាប៊ូទឹក ហើយលាងទឹកឱ្យស្អាត មុនសម្ងួតឱ្យបានល្អ។ ការបោកស្រោមខ្នើយជាប្រចាំ និងរក្សាខ្នើយឱ្យស្ងួតល្អ ក៏ជួយការពារស្នាមលឿង និងក្លិនផ្អួរបានផងដែរ៕