យោងតាមការចុះផ្សាយពីប្រភពបរទេស ការជួយខ្លួនឯងជាទូទៅមិនមែនជារឿងគ្រោះថ្នាក់ឡើយ ហើយអាចជួយបន្ធូរភាពតានតឹង និងធ្វើឱ្យគេងបានល្អ។ ប៉ុន្តែប្រសិនបើធ្វើញឹកញាប់ពេក ឬប្រើកម្លាំងខ្លាំងជាប្រចាំ អាចធ្វើឱ្យរាងកាយស៊ាំនឹងការរំញោចខ្លាំងជាងធម្មតា និងប៉ះពាល់ដល់អារម្មណ៍ផ្លូវភេទ។
អ្នកជំនាញបានព្រមានថា ការក្តាប់ ឬរំញោចខ្លាំងពេក អាចធ្វើឱ្យតំបន់ប្រដាប់ភេទមានភាពរសើបថយចុះ។ ជាលទ្ធផល បុរសខ្លះអាចពិបាកឈានដល់ចំណុចកំពូលនៅពេលរួមភេទជាមួយដៃគូ ហើយក្នុងករណីខ្លះអាចពិបាកឡើងរឹង ឬរក្សាការឡើងរឹងបានយូរ។
ដើម្បីកាត់បន្ថយបញ្ហា គួរជៀសវាងការរំញោចខ្លាំងពេក និងផ្តល់ពេលឱ្យរាងកាយសម្របខ្លួនឡើងវិញ។ ប្រសិនបើមានបញ្ហាការឡើងរឹង ការបាត់បង់ភាពស្រាវស្រើប ឬពិបាកឈានដល់ចំណុចកំពូលជាបន្តបន្ទាប់ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីរកមូលហេតុពិតប្រាកដ។
សរុបមក មិនមែនការជួយខ្លួនឯងជាបញ្ហាទេ ប៉ុន្តែការធ្វើខ្លាំងពេក ឬប្រើរបៀបដែលរាងកាយស៊ាំនឹងការរំញោចខ្លាំង អាចប៉ះពាល់ដល់ជីវិតផ្លូវភេទបាន៕