យោងតាមការចុះផ្សាយពីប្រភពបរទេស ការរត់មិនត្រឹមតែជួយសម្រកទម្ងន់ និងពង្រឹងបេះដូងទេ ប៉ុន្តែអាចជួយគាំទ្រសុខភាពផ្លូវភេទរបស់បុរសផងដែរ ប្រសិនបើហាត់ជាប្រចាំ និងក្នុងកម្រិតសមស្រប។
ការរត់ជួយឱ្យឈាមរត់បានល្អ និងពង្រឹងសុខភាពបេះដូងនិងសរសៃឈាម ដែលជាកត្តាសំខាន់សម្រាប់មុខងារឡើងរឹង។ លើសពីនេះ វាជួយពង្រឹងសាច់ដុំ កាត់បន្ថយភាពតានតឹង បង្កើនអារម្មណ៍ល្អ និងទំនុកចិត្ត។
សម្រាប់អ្នកចាប់ផ្តើម អាចរត់ប្រហែល ២០–៣០នាទី យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍ ក្នុងកម្រិតមធ្យម។ មិនចាំបាច់រត់ខ្លាំងរហូតដល់ហត់ខ្លាំងឡើយ ព្រោះការរក្សាទម្លាប់ជាប្រចាំមានសារៈសំខាន់ជាងការហាត់ខ្លាំងក្នុងរយៈពេលខ្លី។
យ៉ាងណាក៏ដោយ ការរត់មិនមែនជាវិធីធានាថាអាចធ្វើឱ្យរួមភេទបានយូរភ្លាមៗទេ។ អត្ថប្រយោជន៍សំខាន់គឺការកែលម្អសុខភាពបេះដូង សរសៃឈាម កម្លាំងរាងកាយ និងសុខភាពផ្លូវចិត្ត ដែលអាចជួយគាំទ្រជីវិតផ្លូវភេទក្នុងរយៈពេលវែង៕