បើសិនជាក្នុងផ្ទះអ្នកពោរពេញទៅដោយរបស់សម្រាប់អានច្រើន ហើយអានវាជាញឹកញាប់ឲ្យកូនស្តាប់ទៀតនោះ អ្នកទំនងជាអាចលើកទឹកចិត្តដល់កូនឲ្យដុះទម្លាប់ចូលចិត្តអានសៀវភៅដែរហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការសិក្សាជាច្រើនបានណែនាំអំពីរបៀបក្នុងការបង្កើតបរិយាកាសចូលចិត្តអានសៀវភៅនៅក្នុងផ្ទះ៖
- ចូររក្សាឲ្យបាននូវបរិយាកាសឲ្យទូលាយសម្រាប់ការអាចអានសៀវភៅបានរួមទាំង ទស្សនាវដ្តី សៀវភៅរឿងនិទាន ឬរឿងផ្សេងៗ
- បង្កើតជាកន្លែងអានសៀវភៅពិសេសមួយ
- ចូរប្រាកដថា ភ្លើងដែលបើកនោះគឺគ្រប់គ្រាន់សម្រាប់ការអានហើយ
- ចូរលើកទឹកចិត្តកូនឲ្យចេះសរសេរផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរអានសៀវភៅជាញឹកញាប់ និងយកវាជាការសប្បាយវិញ៕