យោងតាមការចុះផ្សាយពីប្រភពបរទេស ក្រោយផឹកស្រាច្រើន អាចមានអាការៈឈឺក្បាល វិលមុខ ចង់ក្អួត និងខ្សោះជាតិទឹក។ ភេសជ្ជៈមួយចំនួនអាចជួយបំពេញជាតិទឹក និងអេឡិចត្រូលីតដែលរាងកាយបាត់បង់ ធ្វើឱ្យអាការៈស្រួលជាងមុន។
ទឹកអេឡិចត្រូលីត អាចជួយបំពេញជាតិទឹក និងអំបិលរ៉ែ ខណៈ ទឹកដូង មានអេឡិចត្រូលីតធម្មជាតិ។ ទឹកផ្លែឈើ ក៏អាចផ្តល់ជាតិទឹក និងសារធាតុចិញ្ចឹមមួយចំនួនផងដែរ។
ចំណែក កាហ្វេខ្មៅ អាចធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយដោយសារកាហ្វេអ៊ីន ប៉ុន្តែវា មិនអាចធ្វើឱ្យជាតិអាល់កុលក្នុងរាងកាយបាត់លឿនឡើយ។ ដូចគ្នានេះ ទឹកដោះគោ ឬភេសជ្ជៈផ្អែម ក៏មិនអាចធ្វើឱ្យស្វាងភ្លាមៗបានដែរ។
សំខាន់បំផុត គឺ ផឹកទឹកឱ្យគ្រប់គ្រាន់ សម្រាក និងទុកពេលឱ្យរាងកាយបំបែកជាតិអាល់កុលដោយធម្មជាតិ។ មិនមានភេសជ្ជៈណាអាចបំបាត់ភាពស្រវឹងភ្លាមៗបានទេ៕