បញ្ហានៃការចងចាំតិចតួចគឺជារឿងដែលកើតឡើងជាញឹកញាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនៅពេលអាយុកាន់តែច្រើនតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿបគ្រប់យ៉ាងដែលប៉ះពាល់ដល់ដំណើរការណ៍នៃការគិត និងរៀនសូត្រសុទ្ធតែអាចប៉ះពាល់ដល់ការចងចាំបានទាំងអស់។ ខាងក្រោមនេះគឺជាមូលហេតុញឹកញាប់មួយចំនួនដែលធ្វើឲ្យបាត់បង់ការចងចាំ៖
- ថ្នាំជាច្រើនអាចរំខានដល់ការចងចាំរួមទាំងថ្នាំមាន និងគ្មានវេជ្ជបញ្ជា ដូចជា ថ្នាំងងុយគេង ថ្នាំប្រឆាំងអាឡែហ្ស៊ី ថ្នាំប្រឆាំងការថប់អារម្មណ៍ ថ្នាំប្រឆាំងការបាក់ទឹកចិត្ត ថ្នាំជំងឺឆ្គួត និងថ្នាំបំបាត់ការឈឺចាប់
- ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចធ្វើឲ្យវីតាមីន B1ចុះទាបខុសធម្មតា ដែលអាចប៉ះពាល់ដល់ការចងចាំបាន(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ភាពស្រ្តេស ជាពិសេសជាការប៉ះទង្គិចផ្លូវចិត្ត អាចធ្វើឲ្យបាត់បង់ការចងចាំដែរ
- ការបាក់ទឹកចិត្តប្រហែលជាធ្វើឲ្យខ្វះការយកចិត្តទុកដាក់ និងផ្ចង់អារម្មណ៍ដែលអាចប៉ះពាល់ដល់ការចងចាំថែមទៀត
- ការដែលប៉ះទង្គិចនៅក្បាលអាចធ្វើឲ្យការចងចាំបាត់បង់ដែរ
- អ្នកជំងឺអេដស៍ ជំងឺរបេង ស្វាយ ប៉េស និងការបង្ករោគផ្សេងៗទៀតដែលកំពុងតែប៉ះពាល់ដល់ខួរក្បាល ប្រហែលជាធ្វើឲ្យមានបញ្ហាច្រើនដល់ការចងចាំ
- ក្រពេញទីរ៉ូអ៊ីតដែលធ្វើការខ្សោយ ឬធ្វើការជ្រុលអាចប៉ះពាល់ដល់ការចងចាំដែរ
- ការខ្វះការគេងគ្រប់គ្រាន់អាចប៉ះពាល់ដល់ការចងចាំបាន
- ការកង្វះវីតាមីន B1 ឬ B2 អាចប៉ះពាល់ដល់ការចងចាំដែរ៕