យោងតាមការចុះផ្សាយពីប្រភពបរទេស បាយជាអាហារសំខាន់សម្រាប់មនុស្សជាច្រើន ប៉ុន្តែការញ៉ាំមិនត្រឹមត្រូវអាចធ្វើឱ្យទទួលថាមពលលើស និងពិបាកគ្រប់គ្រងទម្ងន់។
១. ញ៉ាំបាយលឿនពេក
ការញ៉ាំលឿន និងមិនទំពារឱ្យម៉ដ្ឋ អាចធ្វើឱ្យខួរក្បាលមិនទាន់ទទួលសញ្ញាថាឆ្អែត ហើយបណ្តាលឱ្យញ៉ាំលើស។ គួរញ៉ាំយឺតៗ និងផ្តោតលើអាហារ។
២. ញ៉ាំបាយច្រើនពេក
ការដាក់បាយពេញចាន ប៉ុន្តែមានបន្លែ និងប្រូតេអ៊ីនតិច អាចធ្វើឱ្យអាហារមិនមានតុល្យភាព និងទទួលថាមពលលើស ជាពិសេសសម្រាប់អ្នកមិនសូវធ្វើសកម្មភាពរាងកាយ។ គួរបន្ថយបាយ ប្រសិនបើញ៉ាំច្រើនពេក ហើយបន្ថែមបន្លែ ត្រី សាច់ស ស៊ុត ឬសណ្តែក។
៣. ញ៉ាំបាយជាមួយភេសជ្ជៈផ្អែម
ទឹកក្រូច ទឹកក្រឡុកផ្អែម តែទឹកដោះគោ និងភេសជ្ជៈមានស្ករ អាចបន្ថែមថាមពល និងស្ករដោយងាយ ដោយមិនធ្វើឱ្យឆ្អែតសមាមាត្រនឹងថាមពលដែលទទួលទាន។ ក្នុងអាហារប្រចាំថ្ងៃ គួរជ្រើសរើសទឹកស្អាតជំនួស។
សរុបមក គួរញ៉ាំបាយក្នុងបរិមាណសមរម្យ រួមជាមួយបន្លែ និងប្រូតេអ៊ីន ហើយកុំភ្លេចថាតម្រូវការថាមពលរបស់មនុស្សម្នាក់ៗខុសគ្នា តាមអាយុ សុខភាព និងកម្រិតសកម្មភាពរាងកាយ៕