យោងតាមការចុះផ្សាយពីប្រភពបរទេស ការខ្វះជាតិដែកអាចបណ្តាលឱ្យខ្វះឈាម និងប៉ះពាល់ដល់ការដឹកជញ្ជូនអុកស៊ីសែនក្នុងរាងកាយ។ សញ្ញាដែលគួរយកចិត្តទុកដាក់មាន ៤ យ៉ាង៖
១. ងាយនឿយហត់
គេងគ្រប់ក៏នៅតែអស់កម្លាំង ខ្វះថាមពល និងធ្វើការមិនសូវបានល្អ អាចជាសញ្ញានៃការខ្វះជាតិដែក។
២. មុខស្លេកស្លាំង
ជាពិសេសត្របកភ្នែកខាងក្នុង និងក្រចក អាចមើលទៅស្លេកជាងធម្មតា ដោយសារកម្រិតអេម៉ូក្លូប៊ីនថយចុះ។
៣. បេះដូងលោតញាប់ ឬញ័រទ្រូង
នៅពេលឈាមដឹកអុកស៊ីសែនបានតិច រាងកាយអាចបង្កើនល្បឿនបេះដូង ដើម្បីជួយផ្គត់ផ្គង់អុកស៊ីសែនទៅសរីរាង្គ។
៤. វិលមុខ ឬឈឺក្បាល
ការខ្វះជាតិដែក និងអុកស៊ីសែនអាចធ្វើឱ្យមានអារម្មណ៍វិលមុខ ក្បាលធ្ងន់ ឬអស់កម្លាំង ជាពិសេសនៅពេលក្រោកឈរ។
ការខ្វះជាតិដែកមិនគួរប្រើថ្នាំបំប៉នដោយខ្លួនឯងទេ ព្រោះជាតិដែកច្រើនពេកក៏អាចប៉ះពាល់ដល់សុខភាព។ ប្រសិនបើមានសញ្ញាខាងលើជាបន្តបន្ទាប់ គួរទៅពិនិត្យឈាម និងពិគ្រោះជាមួយអ្នកជំនាញសុខភាព ដើម្បីរកមូលហេតុ និងវិធីព្យាបាលឱ្យបានត្រឹមត្រូវ៕