យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា កាត់បន្ថយបង្អែម ឬភេសជ្ជៈផ្អែម គឺគ្រប់គ្រាន់សម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាម។ ប៉ុន្តែអាហារដែលញ៉ាំជាប្រចាំរាល់ថ្ងៃក៏សំខាន់ដែរ។
១. អង្ករស ឆុងមី នំប៉័ងស និងមីគ្រប់ប្រភេទ
អាហារដែលមានម្សៅចម្រាញ់ខ្ពស់ អាចបម្លែងទៅជាជាតិស្ករក្នុងរាងកាយបានលឿន ជាពិសេសនៅពេលញ៉ាំច្រើន។ អាចកាត់បន្ថយបរិមាណ និងជំនួសមួយផ្នែកដោយអង្ករសំរូប អូត ឬសណ្តែក។
២. អាហារដែលមានម្សៅ ខ្លាញ់ និងស្ករច្រើន
ដូចជា នំចៀន នំផ្អែម និងអាហារបំពងមួយចំនួន។ ការរួមបញ្ចូលគ្នានៃម្សៅចម្រាញ់ ខ្លាញ់ និងស្ករ អាចធ្វើឱ្យអាហារមានថាមពលខ្ពស់ និងងាយញ៉ាំលើសកម្រិត។
៣. ស្ករលាក់ក្នុងអាហារ
ស្ករមិនមានតែក្នុងស្ករគ្រាប់ ឬតែទឹកដោះគោទេ។ វាអាចមានក្នុងទឹកជ្រលក់ ទឹកប៉េងប៉ោះ អាហារកែច្នៃ យៈសាពូនមី និងផលិតផលអាហារវេចខ្ចប់មួយចំនួន។
ដើម្បីគ្រប់គ្រងជាតិស្ករ និងទម្ងន់បានល្អ គួរកាត់បន្ថយម្សៅចម្រាញ់ បន្ថែមបន្លែ និងប្រូតេអ៊ីន ហើយកំណត់អាហារចៀន និងអាហារកែច្នៃ។ មិនចាំបាច់ហាមអាហារមួយមុខទាំងស្រុងទេ ប៉ុន្តែអ្វីដែលគួរប្រុងប្រយ័ត្នគឺ បរិមាណ និងភាពញឹកញាប់ដែលញ៉ាំរាល់ថ្ងៃ៕