យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សខ្លះមិនសូវធាត់ទេ ប៉ុន្តែពោះធំឡើងៗ អាចពាក់ព័ន្ធនឹងការប្រមូលផ្តុំខ្លាញ់ក្នុងពោះ ដែលស្ថិតជុំវិញសរីរាង្គខាងក្នុង។ ដូច្នេះ ក្រៅពីមើលទម្ងន់ គួរយកចិត្តទុកដាក់លើទំហំចង្កេះផងដែរ។
ដើម្បីជួយគ្រប់គ្រងខ្លាញ់ក្បាលពោះ គួរអនុវត្ត ៤ ទម្លាប់សំខាន់ៗ៖
១. ញ៉ាំអាហារឱ្យសមស្រប កាត់បន្ថយអាហារផ្អែម អាហារចៀន និងអាហារកែច្នៃ ហើយបន្ថែមបន្លែ និងប្រូតេអ៊ីន។
២. ដើរជាប្រចាំ អាចដើរប្រហែល ៣០ នាទីក្នុងមួយថ្ងៃ និងកុំអង្គុយយូរពេក។
៣. ហាត់ពង្រឹងសាច់ដុំ ដូចជា Squat ឬលំហាត់ប្រើទម្ងន់ខ្លួន ដើម្បីជួយរក្សាសាច់ដុំ ជាពិសេសនៅពេលអាយុកាន់តែច្រើន។
៤. គេងឱ្យគ្រប់ ព្យាយាមគេង ៧–៩ ម៉ោងក្នុងមួយយប់ និងកុំចូលគេងយប់ពេក។
ការធ្វើលំហាត់ពោះតែមួយមុខ មិនអាចកាត់បន្ថយខ្លាញ់តែតំបន់ពោះបានទេ។ ការគ្រប់គ្រងខ្លាញ់ក្បាលពោះត្រូវការទម្លាប់ល្អដែលអនុវត្តជាប្រចាំ៕