យោងតាមការចុះផ្សាយពីប្រភពបរទេស ដបទឹករក្សាសីតុណ្ហភាពអាចជួយរក្សាភេសជ្ជៈក្តៅ ឬត្រជាក់បានយូរ ប៉ុន្តែប្រសិនបើប្រើមិនត្រឹមត្រូវ វាអាចក្លាយជាកន្លែងប្រមូលផ្តុំកាកសំណល់ និងមេរោគ។
១. ទុកភេសជ្ជៈក្នុងដបយូរពេក
ជាពិសេសភេសជ្ជៈមានស្ករ ទឹកដោះគោ កាហ្វេ ឬទឹកផ្លែឈើ អាចបង្កើតកាកសំណល់ និងជួយឱ្យមេរោគលូតលាស់ ប្រសិនបើទុកយូរ។ គួរផឹកក្នុងពេលសមស្រប ហើយលាងដបបន្ទាប់ពីប្រើ។
២. ដាក់ភេសជ្ជៈគ្រប់ប្រភេទក្នុងដប
មិនមែនដបទឹកគ្រប់ប្រភេទសុទ្ធតែសមស្របសម្រាប់ភេសជ្ជៈមានជាតិអាស៊ីត ដូចជា ទឹកក្រូច ទឹកក្រូចឆ្មារ ឬភេសជ្ជៈមានជាតិហ្គាសទេ។ គួរពិនិត្យការណែនាំរបស់ក្រុមហ៊ុនផលិត និងលាងដបភ្លាមៗក្រោយប្រើ។
៣. លាងរួចបិទគម្របភ្លាម
ការទុកដបទាំងមានសំណើម និងបិទជិត អាចបង្កលក្ខខណ្ឌឱ្យមេរោគលូតលាស់ ជាពិសេសនៅតំបន់គម្រប និងជ័របិទ។ ក្រោយលាង គួរដោះជ័របិទចេញ ប្រសិនបើអាចធ្វើបាន ហើយទុកដប និងគម្របឱ្យស្ងួតទាំងស្រុង មុននឹងបិទទុក។
ការសម្អាតដបឱ្យបានត្រឹមត្រូវ និងទៀងទាត់ គឺជាវិធីសាមញ្ញមួយដើម្បីរក្សាដបទឹកឱ្យស្អាត និងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕