យោងតាមការចុះផ្សាយពីប្រភពបរទេស ការគេងថ្ងៃខ្លីអាចជួយឱ្យខួរក្បាលសម្រាក កាត់បន្ថយភាពនឿយហត់ និងបង្កើនការផ្តោតអារម្មណ៍នៅពេលរសៀល។ ប៉ុន្តែ ពេលវេលា និងរបៀបគេង ក៏សំខាន់ដែរ។
ក្រោយញ៉ាំអាហារ មិនគួរគេងភ្លាមៗទេ ព្រោះអាចបង្កឱ្យច្រាលអាស៊ីត ពោះហើម និងរំខានដល់ការរំលាយអាហារ។ គួរដើរយឺតៗប្រហែល ១០–១៥ នាទីសិន មុនសម្រាក។
ការគេងថ្ងៃខ្លីក៏អាចជួយឱ្យរាងកាយស្តារថាមពល រក្សាភាពភ្ញាក់ដឹងខ្លួន និងបន្ធូរភាពតានតឹងបាន។ ប៉ុន្តែ កុំគេងយូរពេក ព្រោះការគេងលើសប្រហែល ៦០ នាទី អាចធ្វើឱ្យភ្ញាក់ឡើងមានអារម្មណ៍ធេងធោង ឈឺក្បាល ឬអស់កម្លាំង។
ចំណែកការអង្គុយកោងខ្លួន ឬផ្អែកក្បាលលើតុដើម្បីគេង ក៏មិនមែនជាទម្រង់ល្អទេ។ ប្រសិនបើអាច គួរដេកឱ្យបានត្រឹមត្រូវ ឬអង្គុយផ្អែកខ្នង និងក្បាលឱ្យមានផាសុកភាព។
សរុបមក គេងថ្ងៃអាចមានប្រយោជន៍ ប៉ុន្តែគួររង់ចាំក្រោយញ៉ាំអាហារ មិនគេងយូរពេក និងជ្រើសរើសឥរិយាបថគេងដែលស្រួល និងសុវត្ថិភាព៕