យោងតាមការចុះផ្សាយពីប្រភពបរទេស អូមេហ្កា៣ជាខ្លាញ់ល្អដែលមានសារៈសំខាន់ចំពោះខួរក្បាល ភ្នែក និងសុខភាពបេះដូង។ អាហារដែលមាន អូមេហ្កា៣ខ្ពស់ទាំង ៦ រួមមាន៖
ទី១. ត្រីសាល់ម៉ុន
មាន EPA និង DHA ប្រមាណ ១,៨០០–២,១០០ មិល្លីក្រាមក្នុងត្រីចម្អិន ១០០ក្រាម ព្រមទាំងសម្បូរប្រូតេអ៊ីន វីតាមីន D និង B12។
ទី២. ត្រីសាឌីន
ត្រីប្រមាណ ៨៥ក្រាម អាចផ្តល់ EPA និង DHA ប្រហែល ៨៣៥ មិល្លីក្រាម ហើយក៏សម្បូរកាល់ស្យូម និងវីតាមីន D ផងដែរ។
ទី៣. ប្រេងគ្រាប់ឈៀ
សម្បូរ អូមេហ្កា៣ប្រភេទ ALA ដោយប្រេងគ្រាប់ឈៀ ១ស្លាបព្រាកាហ្វេ អាចមានប្រហែល ៣,១៥០ មិល្លីក្រាម។
ទី៤. គ្រាប់វ៉ាល់ណាត់
វ៉ាល់ណាត់ប្រមាណ ២៨ក្រាម មាន ALA ប្រហែល ២,៥០០ មិល្លីក្រាម និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម។
ទី៥. សណ្តែកជប៉ុន
កន្លះពែងអាចផ្តល់ អូមេហ្កា៣ប្រហែល ៧០០ មិល្លីក្រាម ព្រមទាំងប្រូតេអ៊ីន និងជាតិសរសៃ។
ទី៦. តៅហ៊ូ
ជាអាហារដែលសាមញ្ញ និងមានតម្លៃសមរម្យ។ តៅហ៊ូប្រមាណ ៨៥ក្រាម អាចមាន អូមេហ្កា៣ប្រហែល ៤០០–៥០០ មិល្លីក្រាម។
**សរុបមក អ្នកអាចទទួល អូមេហ្កា៣ពីទាំងត្រី និងអាហាររុក្ខជាតិ។ ការទទួលទានអាហារចម្រុះ និងក្នុងបរិមាណសមស្រប គឺជាវិធីល្អក្នុងការថែរក្សាសុខភាពបេះដូង និងរាងកាយ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕