យោងតាមការចុះផ្សាយពីប្រភពបរទេស មិនមែនមានតែស្រា និងគ្រឿងស្រវឹងទេដែលអាចប៉ះពាល់ដល់ថ្លើម។ ទម្លាប់រស់នៅមិនល្អជាប្រចាំក៏អាចបង្កើនហានិភ័យជំងឺថ្លើម និងបញ្ហាសុខភាពផ្សេងៗ។
ទី១. រំលងអាហារពេលព្រឹកជាញឹកញាប់
ការមិនញ៉ាំអាហារពេលព្រឹកជាប្រចាំអាចធ្វើឱ្យរបបអាហារមិនមានតុល្យភាព និងពិបាកគ្រប់គ្រងទម្ងន់។ គួរញ៉ាំអាហារដែលមានប្រូតេអ៊ីន បន្លែ និងធញ្ញជាតិពេញមួយ។
ទី២. ជក់បារី ឬស្រូបផ្សែងបារីភ្លាមៗក្រោយភ្ញាក់ពីគេង
ផ្សែងបារីមានសារធាតុគីមីជាច្រើនដែលប៉ះពាល់ដល់រាងកាយ រួមទាំងថ្លើម។ គួរជៀសវាងទាំងការជក់បារី និងការស្រូបផ្សែងបារីពីអ្នកដទៃ។
ទី៣. ផឹកកាហ្វេ ឬតែខ្លាំងពេលពោះទទេ
ការផឹកភេសជ្ជៈដែលមានកាហ្វេអ៊ីនច្រើនពេលពោះទទេ អាចបង្កឱ្យមនុស្សមួយចំនួនមានអារម្មណ៍មិនស្រួលក្នុងក្រពះ។ មិនគួរយកកាហ្វេ ឬតែមកជំនួសអាហារពេលព្រឹកឡើយ។
ទី៤. ចាប់ផ្តើមថ្ងៃដោយភាពតានតឹង និងកំហឹង
ភាពតានតឹងជាប្រចាំអាចប៉ះពាល់ដល់សុខភាពទូទៅ និងការគ្រប់គ្រងទម្ងន់។ គួរចាប់ផ្តើមថ្ងៃដោយការសម្រាកចិត្ត និងហាត់ប្រាណស្រាលៗ។
សញ្ញាដែលគួរយកចិត្តទុកដាក់៖ អស់កម្លាំងយូរ ស្បែកឬភ្នែកលឿង ពោះហើម រមាស់ជាញឹកញាប់ និងទឹកនោមមានពណ៌ចាស់ខុសធម្មតា។ ប្រសិនបើមានរោគសញ្ញាទាំងនេះជាប់រហូត គួរទៅពិនិត្យជាមួយគ្រូពេទ្យ៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕