យោងតាមការចុះផ្សាយពីប្រភពបរទេស ការបើកម៉ាស៊ីនត្រជាក់ ហើយគេងរុំភួយ មិនមែនជារឿងខុសទេ។ ចំណុចសំខាន់គឺត្រូវកំណត់សីតុណ្ហភាពឱ្យសមរម្យ ជ្រើសរើសភួយស្តើង និងជៀសវាងខ្យល់ត្រជាក់បក់ចំខ្លួនដោយផ្ទាល់។
ម៉ាស៊ីនត្រជាក់ជួយគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ខណៈភួយជួយរក្សាកម្តៅជុំវិញរាងកាយ។ ដូច្នេះ ការប្រើទាំងពីររួមគ្នាអាចធ្វើឱ្យគេងបានស្រួលជាងមុន។
ជ្រើសរើសភួយស្តើង និងមានខ្យល់ចេញចូលល្អ
ប្រសិនបើរុំភួយហើយបែកញើស ឬមានអារម្មណ៍ក្តៅខ្លាំង គួរប្តូរទៅភួយស្តើងជាងមុន ឬបង្កើនសីតុណ្ហភាពម៉ាស៊ីនត្រជាក់។
ប្រយ័ត្នខ្យល់ត្រជាក់បក់ចំខ្លួន
គួរជៀសវាងខ្យល់បក់ចំក្បាល ក ឬស្មាជាប់ៗគ្នា ព្រោះអាចធ្វើឱ្យច្រមុះ និងបំពង់កស្ងួត ឬធ្វើឱ្យអ្នកដែលមានផ្លូវដង្ហើមងាយរងការរំខានមានអារម្មណ៍មិនស្រួល។
អាចបង្វែរទិសខ្យល់ឡើងលើ បន្ថយល្បឿនកង្ហារ និងធានាឱ្យបន្ទប់មានខ្យល់ចេញចូលសមរម្យ។
សរុបមក បើកម៉ាស៊ីនត្រជាក់ និងរុំភួយអាចធ្វើបាន ប្រសិនបើរាងកាយមានអារម្មណ៍ស្រួល មិនក្តៅពេក មិនត្រជាក់ពេក និងមិនមានខ្យល់ត្រជាក់បក់ចំខ្លួនជាប់ៗគ្នា៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕