យោងតាមការចុះផ្សាយពីប្រភពបរទេស មាត់ស្ងួតពេលយប់អាចកើតឡើងដោយសារខ្វះទឹក បន្ទប់មានខ្យល់ស្ងួត ការដកដង្ហើមតាមមាត់ ឬផលរំខានពីថ្នាំមួយចំនួន។ ប៉ុន្តែបើកើតឡើងញឹកញាប់ និងបន្តយូរ អាចពាក់ព័ន្ធនឹងបញ្ហាសុខភាពមួយចំនួន។
១. ជំងឺទឹកនោមផ្អែម
ការស្រេកទឹកខ្លាំង និងនោមញឹកញាប់ ជាពិសេសពេលយប់ អាចជាសញ្ញាមួយនៃជាតិស្ករក្នុងឈាមខ្ពស់។
២. ជំងឺទឹកនោមផ្អែមប្រភេទមិនមែនជាតិស្ករ
ជំងឺនេះអាចធ្វើឱ្យនោមច្រើនខុសធម្មតា និងស្រេកទឹកខ្លាំងជាប់ៗគ្នា។
៣. បញ្ហាក្រពេញទីរ៉ូអ៊ីត
ជាពិសេសក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងពេក អាចមានរោគសញ្ញាដូចជា បេះដូងដើរលឿន ញ័រដៃ បែកញើសច្រើន ស្រកទម្ងន់ និងស្រេកទឹក។
៤. ជំងឺអូតូអ៊ីម្យូន
ជាជំងឺប្រព័ន្ធភាពស៊ាំដែលវាយប្រហារក្រពេញទឹកមាត់ និងទឹកភ្នែក បណ្តាលឱ្យមាត់ស្ងួត និងភ្នែកស្ងួតជាប់រហូត។
៥. ការប្រែប្រួលអ័រម៉ូននៅពេលជិត និងឈានចូលវ័យអស់រដូវ
ស្ត្រីអាចមានក្តៅខ្លួន បែកញើសពេលយប់ គេងមិនលក់ និងមានអារម្មណ៍មាត់ស្ងួត ឬស្រេកទឹក។
ដើម្បីបន្ថយមាត់ស្ងួត គួរផឹកទឹកឱ្យគ្រប់គ្រាន់ពេញមួយថ្ងៃ រក្សាសំណើមក្នុងបន្ទប់ និងកាត់បន្ថយស្រា បារី កាហ្វេ និងអាហារប្រៃ។ ប្រសិនបើមាត់ស្ងួតជាប់រហូត និងមានរោគសញ្ញាដូចជា នោមញឹក ស្រកទម្ងន់ អស់កម្លាំង បេះដូងដើរលឿន ឬភ្នែកស្ងួត គួរទៅពិនិត្យជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ៕