ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយស្ត្រីមានផ្ទៃពោះឲ្យគេងលក់ស្រួល។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកត្រូវតែហាត់ប្រាណជារៀងរាល់ថ្ងៃ ព្រោះវាជួយឱ្យអ្នកគេងលក់ស្រួល ដោយអ្នកបានធ្វើចលនា ហើយក៏ល្អចំពោះទារកក្នុងផ្ទៃផងដែរ។
- ក្រោយពេលដែលអ្នកពិសារអាហារពេលល្ងាចរួច អ្នកអាចស្តាប់តន្ត្រី ឬម៉ាស្សាបាន ដើម្បីអាចគេងលក់ស្រួល ព្រោះវិធីនេះអាចធ្វើឲ្យអ្នកអាចបន្ធូលអារម្មណ៍បាន ដោយមិនមានសម្ពាធអារម្មណ៍នោះឡើយ។
- អ្នកអាចសាកល្បងប្តូរទិសនៃការគេងបាន ថាមិនត្រូវអ្នកអាចគេងលក់យ៉ាងងាយ ព្រោះជួនកាលទិសតែមួយអាចធ្វើឲ្យអ្នកមិនអាចគេងបាន។ ផ្ទុយទៅវិញ បើអ្នកគេងបែរទៅទិសផ្សេង អាចនឹងគេងលក់បាន។
- បើចង់គេងលក់ស្រួល អ្នកគួរតែកុំបរិភោគអាហារដែលហិរពេក ឬអាហារដែលបំពងខ្លាញ់មុនពេលគេង ព្រោះខ្លាញ់ច្រើនក្នុងរាងកាយ ធ្វើឲ្យក្រពះពិបាករំលាយអាហារ ដោយធ្វើឲ្យអ្នកមិនងាយគេងលក់ឡើយ។
- អ្នកត្រូវតែតម្រូវសីតុណ្ហភាពក្នុងបន្ទប់ឱ្យត្រជាក់ល្មម ទើបងាយស្រួលគេង ហើយអាចគេងលក់ដល់ភ្លឺទៀតផង។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចគេងលក់ស្រួលជារៀងរាល់យប់៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)