យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកដែលមានអាស៊ីតអ៊ុយរិកខ្ពស់ ឬប្រឈមនឹងជំងឺហ្គោត ការជ្រើសរើសអាហារដែលមានសារធាតុព្យូរីនទាប និងផឹកទឹកគ្រប់គ្រាន់ អាចជួយគាំទ្រដល់ការគ្រប់គ្រងអាស៊ីតអ៊ុយរិកក្នុងរាងកាយ។
បន្លែដែលអាចបន្ថែមក្នុងរបបអាហាររួមមាន តាសក់ ស្ពៃក្តោប ល្ពៅ ប៉េងប៉ោះ និងបន្លែភ្លៅកង្កែប។ តាសក់ និងល្ពៅសាយមានជាតិទឹកខ្ពស់ អាចជួយបង្កើនការបញ្ចេញទឹកនោម ខណៈប៉េងប៉ោះសម្បូរវីតាមីន C និងសារធាតុលីកូពីន។ ស្ពៃក្តោបក៏មានព្យូរីនទាប និងផ្តល់វីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្ម។
ទន្ទឹមនឹងនេះ គួរប្រុងប្រយ័ត្នចំពោះបន្លែ ឬត្រួយបន្លែមួយចំនួនដែលមានព្យូរីនខ្ពស់ជាង ហើយគួរកំណត់បរិមាណផ្សិតមួយចំនួន ជាពិសេសនៅពេលជំងឺហ្គោតកំពុងរើឡើង។
ការផឹកទឹកស្អាតគ្រប់គ្រាន់ និងកាត់បន្ថយសាច់សរីរាង្គ សាច់បក្សី និងភេសជ្ជៈមានជាតិអាល់កុល ក៏មានសារៈសំខាន់ក្នុងការគ្រប់គ្រងអាស៊ីតអ៊ុយរិកផងដែរ។ ប៉ុន្តែអាហារតែមួយមុខមិនអាចព្យាបាលជំងឺហ្គោតបានទេ ហើយអ្នកដែលមានអាស៊ីតអ៊ុយរិកខ្ពស់គួរពិគ្រោះជាមួយអ្នកជំនាញសុខភាព ដើម្បីទទួលបានការណែនាំសមស្រប៕