យោងតាមការចុះផ្សាយពីប្រភពបរទេស ពោតបារាំងជាបន្លែដែលសម្បូរជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប៉ុន្តែការញ៉ាំច្រើនពេក ឬមិនសមស្របនឹងស្ថានភាពសុខភាពរបស់មនុស្សមួយចំនួន អាចបង្កបញ្ហាបាន។
អ្នកដែលមាន រោគសញ្ញាពោះវៀនងាយរំខាន អាចមានហើមពោះ ឧស្ម័ន ឬឈឺចុកពោះ បន្ទាប់ពីញ៉ាំពោតបារាំងច្រើន ដោយសារមានកាបូអ៊ីដ្រាតមួយចំនួនដែលពិបាករំលាយ។
អ្នកដែលធ្លាប់មាន ក្រួសក្នុងតម្រងនោម ក៏គួរប្រុងប្រយ័ត្នចំពោះការញ៉ាំក្នុងបរិមាណច្រើន ព្រោះពោតបារាំងមានសារធាតុដែលអាចចូលរួមបង្កើតក្រួសប្រភេទកាល់ស្យូមនៅមនុស្សដែលមានហានិភ័យ។
សម្រាប់អ្នកដែលប្រើ ថ្នាំប្រឆាំងការកកឈាម ក៏គួរយកចិត្តទុកដាក់ ព្រោះពោតបារាំងមានវីតាមីន K ដែលពាក់ព័ន្ធនឹងដំណើរការកកឈាម ហើយការផ្លាស់ប្តូរបរិមាណទទួលទានយ៉ាងច្រើនអាចប៉ះពាល់ដល់ការគ្រប់គ្រងថ្នាំ។
មនុស្សមួយចំនួនក៏អាចមាន ប្រតិកម្មអាលែកហ្ស៊ី ដូចជា រមាស់ ស្បែកឡើងកន្ទួល រមាស់ជុំវិញមាត់ ឬតឹងច្រមុះ។ ប្រសិនបើមានការពិបាកដកដង្ហើមក្រោយពេលញ៉ាំ គួរស្វែងរកជំនួយវេជ្ជសាស្ត្រភ្លាមៗ។
សរុប៖ មនុស្សទូទៅអាចញ៉ាំពោតបារាំងក្នុងបរិមាណសមរម្យ ដើម្បីទទួលបានជាតិសរសៃ និងសារធាតុចិញ្ចឹម។ ប៉ុន្តែប្រសិនបើមានប្រវត្តិក្រួសក្នុងតម្រងនោមឬកំពុងប្រើថ្នាំប្រឆាំងការកកឈាម គួរពិគ្រោះជាមួយអ្នកជំនាញសុខភាពអំពីបរិមាណដែលសមស្រប៕