យោងតាមការចុះផ្សាយពីប្រភពបរទេស សាច់ដុះលើស្បែកជាបញ្ហាដែលជួបប្រទះបាននៅតំបន់ដូចជា ក ឬកន្លែងដែលស្បែកបត់។ ទោះជាភាគច្រើនមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរក៏ដោយ វាអាចបង្កការរំខាន និងប៉ះពាល់ដល់ទំនុកចិត្ត។
វិធីប្រើរបស់ជិតខ្លួនជាច្រើន ដូចជា ខ្ទឹមស ខ្ញី ទឹកក្រូចឆ្មារ ក្រែម ឬការចងសរសៃជុំវិញសាច់ដុះ និងកាត់ចេញ។ ប៉ុន្តែវិធីទាំងនេះមួយចំនួនអាចបង្ករលាក របួស ឆ្លងមេរោគ ឬបន្សល់ស្លាកស្នាមបាន ដូច្នេះមិនគួរធ្វើដោយខ្លួនឯងទេ។
ប្រសិនបើមានសាច់ដុះលើស្បែកដែលចង់យកចេញ វិធីដែលមានសុវត្ថិភាពជាងគេ គឺពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញស្បែក ដើម្បីពិនិត្យឱ្យប្រាកដថាវាជាសាច់ដុះធម្មតា និងជ្រើសរើសវិធីយកចេញដែលសមស្រប៕
ការប្រុងប្រយ័ត្ន!
ព័ត៌មាននេះគ្រាន់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ បើសិនជាអ្នកមានបញ្ហាសុខភាពមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕