យោងតាមការចុះផ្សាយពីប្រភពបរទេស ការនោមមិនសូវខ្លាំង ឬហោះមិនឆ្ងាយ មិនមែនជាសញ្ញាដែលបញ្ជាក់ដោយផ្ទាល់ថា សមត្ថភាពផ្លូវភេទកំពុងចុះខ្សោយឡើយ។ វាអាចបណ្តាលមកពីអាយុ កម្លាំងបង្រួមប្លោកនោមថយចុះ ក្រពេញប្រូស្តាតរីកធំ បញ្ហាបំពង់នោម ឬការចុះខ្សោយនៃសាច់ដុំអាងត្រគាក។
ប៉ុន្តែបុរសគួរយកចិត្តទុកដាក់ ប្រសិនបើមានរោគសញ្ញារួមដូចជា នោមពិបាក សរសៃនោមតូច ឬដាច់ៗ នោមញឹកញាប់ពេលយប់ និងឈឺពេលនោម ព្រោះអាចពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធទឹកនោម ឬសុខភាពផ្លូវភេទដែលត្រូវការពិនិត្យបន្ថែម។
ដើម្បីថែរក្សាសុខភាពប្រព័ន្ធទឹកនោម និងផ្លូវភេទ គួរផឹកទឹកឱ្យគ្រប់គ្រាន់ ហាត់ប្រាណជាប្រចាំ អនុវត្តលំហាត់សាច់ដុំអាងត្រគាក និងជៀសវាងការអង្គុយយូរពេក។ ប្រសិនបើមានរោគសញ្ញាខុសប្រក្រតីជាប់រហូត ឬកាន់តែធ្ងន់ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។
សរុបមក នោមមិនសូវខ្លាំង មិនមែនស្មើនឹង “បុរសខ្សោយលិង្គ” ទេ ប៉ុន្តែរោគសញ្ញានោមខុសប្រក្រតីជាប់រហូត គួរត្រូវបានពិនិត្យរកមូលហេតុ៕