យោងតាមការចុះផ្សាយពីប្រភពបរទេស សម្រាប់អ្នកធ្វើការក្នុងការិយាល័យដែលមិនសូវមានពេលហាត់ប្រាណ ការដើរប្រហែល ៣០ នាទីក្នុងមួយថ្ងៃ អាចជួយពង្រឹងសាច់ដុំ គាំទ្រការគ្រប់គ្រងទម្ងន់ និងកាត់បន្ថយបញ្ហាដែលអាចកើតពីការអង្គុយយូរ ដូចជា ឈឺខ្នង និងបញ្ហាសន្លាក់។
ការដើរជាការហាត់ប្រាណស្រាលដែលសមស្របសម្រាប់មនុស្សភាគច្រើន។ អ្នកដែលមានសុខភាពល្អអាចចាប់ផ្តើមដើរក្នុងល្បឿនមធ្យម ហើយបង្កើនល្បឿន ឬរយៈពេលបន្តិចម្តងៗ។ ប្រភពណែនាំថា អ្នកមានសុខភាពល្អអាចដើរ ៣ គីឡូម៉ែត្រ ឬច្រើនជាងនេះក្នុងមួយថ្ងៃ ដើម្បីជួយរក្សាសុខភាព។
មុនដើរ គួរធ្វើចលនាកម្តៅសាច់ដុំស្រាលៗ ដើម្បីកាត់បន្ថយហានិភ័យរមួលសាច់ដុំ និងរបួស ហើយគួរផឹកទឹកគ្រប់គ្រាន់មុននិងក្រោយការដើរ។
សម្រាប់មនុស្សចាស់ ឬអ្នកមានជំងឺរ៉ាំរ៉ៃ គួរជ្រើសរើសការដើរដែលមានកម្រិតសមស្របនឹងស្ថានភាពរាងកាយ ហើយពិគ្រោះជាមួយវេជ្ជបណ្ឌិត ប្រសិនបើមិនប្រាកដថាគួរហាត់ប្រាណកម្រិតណា៕