យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាមួយចុះផ្សាយក្នុងទស្សនាវដ្តី European Heart Journal – Digital Health បង្ហាញថា ការចូលគេងចន្លោះម៉ោង ១០:០០–១០:៥៩យប់ អាចល្អសម្រាប់សុខភាពបេះដូងជាងការគេងយឺត។ អ្នកជំនាញក៏ណែនាំឱ្យមនុស្សពេញវ័យគេងឱ្យបាន ៧–៩ម៉ោងក្នុងមួយយប់ និងរក្សាពេលវេលាគេងឱ្យទៀងទាត់។
ការគេងមុនម៉ោង ១០–១១យប់ និងគេងគ្រប់គ្រាន់ អាចជួយគ្រប់គ្រងទម្ងន់ ធ្វើឱ្យស្បែក និងសក់មានសុខភាពល្អ បង្កើនការចងចាំ ធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងគាំទ្រសុខភាពបេះដូង។
ទោះជាយ៉ាងណា អត្ថប្រយោជន៍ទាំងនេះនឹងកាន់តែប្រសើរ នៅពេលរួមបញ្ចូលជាមួយរបបអាហារមានតុល្យភាព ការហាត់ប្រាណ និងរបៀបរស់នៅដែលមានសុខភាពល្អ៕