យោងតាមការចុះផ្សាយពីប្រភពបរទេស ការគ្រប់គ្រងទម្ងន់មិនអាស្រ័យតែលើការកាត់បន្ថយអាហារ ឬហាត់ប្រាណប៉ុណ្ណោះទេ។ អ្នកជំនាញណែនាំថា ទម្លាប់ល្អនៅពេលព្រឹកក៏អាចជួយគ្រប់គ្រងការឃ្លាន បង្កើនការប្រើប្រាស់ថាមពល និងគាំទ្រដល់ការសម្រកទម្ងន់ផងដែរ។
ទម្លាប់ដែលគួរអនុវត្តរួមមាន ផឹកទឹកមួយកែវក្រោយភ្ញាក់ពីគេង ញ៉ាំអាហារពេលព្រឹកដែលសម្បូរប្រូតេអ៊ីន ជ្រើសរើសកាហ្វេខ្មៅ ឬកាហ្វេមានជាតិស្ករតិច ហាត់ប្រាណប្រហែល ២០–៣០ នាទី និងរៀបចំផែនការអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយការញ៉ាំអាហារដែលមានកាឡូរីខ្ពស់។
ទោះជាយ៉ាងណា ទម្លាប់ទាំងនេះនឹងផ្តល់ប្រសិទ្ធភាពកាន់តែល្អ នៅពេលអនុវត្តរួមជាមួយរបបអាហារមានតុល្យភាព ការគេងគ្រប់គ្រាន់ និងការហាត់ប្រាណជាប្រចាំ៕