យោងតាមការចុះផ្សាយពីប្រភពបរទេស សាប៊ូដុសខ្លួនដែលមានក្លិនក្រអូបខ្លាំង កំពុងបង្កការព្រួយបារម្ភថា អាចប៉ះពាល់ដល់សុខភាព ប្រសិនបើប្រើប្រាស់ជាប្រចាំក្នុងរយៈពេលយូរ។ អ្នកជំនាញបញ្ជាក់ថា មិនមានភស្តុតាងច្បាស់លាស់ដែលបង្ហាញថា សាប៊ូដុសខ្លួនអាចបង្កជំងឺមហារីកដោយផ្ទាល់នោះទេ។
ទោះជាយ៉ាងណា សារធាតុមួយចំនួនដែលអាចមាននៅក្នុងផលិតផលកំពុងត្រូវបានសិក្សាពីឥទ្ធិពលរបស់វាចំពោះសុខភាព ជាពិសេសការរំខានដល់អ័រម៉ូននៅពេលប៉ះពាល់រយៈពេលយូរ។
អ្នកជំនាញណែនាំថា ដើម្បីកាត់បន្ថយការប៉ះពាល់សារធាតុគីមីដែលមិនចាំបាច់ គួរជ្រើសរើសសាប៊ូដុសខ្លួនដែលគ្មានក្លិនក្រអូប ឬមានសារធាតុផ្សំសាមញ្ញ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ កុមារតូចៗ និងអ្នកដែលមានស្បែកងាយប្រតិកម្ម។
សរុបមក ហានិភ័យនៃជំងឺមហារីកអាស្រ័យលើកត្តាជាច្រើន ដូចជា អាយុ កត្តាហ្សែន របៀបរស់នៅ និងការប៉ះពាល់សារធាតុផ្សេងៗ។ ដូច្នេះ ការជ្រើសរើសផលិតផលដែលមានសុវត្ថិភាព និងប្រើប្រាស់ដោយសមហេតុផល គឺជាវិធីល្អក្នុងការថែរក្សាសុខភាពរយៈពេលវែង៕