យោងតាមការចុះផ្សាយពីប្រភពបរទេស ការថែរក្សាស្បែកឱ្យបានត្រឹមត្រូវ មិនមែនអាស្រ័យលើការប្រើផលិតផលថ្លៃៗប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវជៀសវាងទម្លាប់ខុសៗដែលអាចធ្វើឱ្យស្បែកឆាប់ខូច និងងាយកើតបញ្ហាផងដែរ។ ខាងក្រោមនេះជាកំហុស ៨ យ៉ាងដែលអ្នកជំនាញណែនាំឱ្យជៀសវាង៖
១. មិនសម្អាតគ្រឿងសម្អាងឱ្យបានស្អាត
ការគេងទាំងមានគ្រឿងសម្អាងនៅលើមុខ អាចបិទរន្ធញើស និងបង្កឱ្យកើតមុន។
២. លាងមុខញឹកញាប់ពេក
ការលាងមុខច្រើនដងអាចបាត់បង់ប្រេងធម្មជាតិ ធ្វើឱ្យស្បែកស្ងួត និងងាយរលាក។ ជាទូទៅ លាងមុខ ២ ដងក្នុងមួយថ្ងៃគឺគ្រប់គ្រាន់។
៣. ជម្រុះកោសិកាស្បែកញឹកញាប់ពេក
ការជម្រុះកោសិកាស្បែកច្រើនជាង ១–២ ដងក្នុងមួយសប្តាហ៍ អាចធ្វើឱ្យស្បែកស្តើង និងងាយរងការរលាក។
៤. មិនលាបឡេការពារកម្តៅថ្ងៃ
កាំរស្មី UV អាចប៉ះពាល់ដល់ស្បែកគ្រប់រដូវ ដូច្នេះគួរលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅ។
៥. មិនប្រើក្រែមផ្តល់សំណើម
សូម្បីតែអ្នកដែលមានស្បែកខ្លាញ់ ក៏ត្រូវការផ្តល់សំណើមដែរ។ គួរជ្រើសរើសផលិតផលស្រាល និងមិនបង្កការស្ទះរន្ធញើស។
៦. មិនថែរក្សាស្បែកជុំវិញភ្នែក
ស្បែកតំបន់ភ្នែកស្តើង និងងាយកើតស្នាមជ្រីវជ្រួញ ដូច្នេះគួរប្រើក្រែមថែភ្នែកដែលសមស្រប។
៧. ផ្លាស់ប្តូរផលិតផលថែស្បែកញឹកញាប់ពេក
ស្បែកត្រូវការពេលប្រហែល ៤–៦ សប្តាហ៍ ដើម្បីបង្ហាញលទ្ធផល។ ការផ្លាស់ប្តូរផលិតផលញឹកញាប់អាចធ្វើឱ្យស្បែករលាក និងមិនឃើញប្រសិទ្ធភាព។
៨. គេងមិនគ្រប់ និងស្ត្រេសខ្លាំង
ការគេងមិនគ្រប់គ្រាន់ និងភាពតានតឹង អាចធ្វើឱ្យស្បែកមើលទៅស្រអាប់ ងាយកើតមុន និងឆាប់ចាស់ជាងវ័យ។
ការថែស្បែកឱ្យមានសុខភាពល្អ គួរចាប់ផ្តើមពីទម្លាប់ប្រចាំថ្ងៃដែលត្រឹមត្រូវ រួមជាមួយការជ្រើសរើសផលិតផលដែលសមនឹងប្រភេទស្បែករបស់ខ្លួន៕