ការពិនិត្យសុខភាពភ្នែកជាទៀងទាត់គឺជារឿងសំខាន់ ជាពិសេសកុមារតូចៗតែម្តង។ ការពិនិត្យសុខភាពលើទារកទើបនឹងកើតនៅមន្ទីរពេទ្យមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នៅពេលកូនអាយុបាន ៦ខែ យកល្អគួរតែនាំកូនទាំងអស់ទៅធ្វើការពិនិត្យសុខភាពភ្នែកផង។ 

បើសិនជាកូនអ្នកមានសុខភាពភ្នែកល្អហើយ គេប្រហែលជានឹងមិនបាច់តាមដាន ឬពិនិត្យទៀតរហូតដល់អាយុ ៣ឆ្នាំ ហើយក៏អាចធ្វើម្តងទៀតមុនពេលគេចាប់ផ្តើមចូលរៀន។ ការពិនិត្យសុខភាពភ្នែកដើម្បីបង្ការនេះអាចជួយកំណត់រោគវិនិច្ឆ័យជំងឺជាច្រើនដូចជា ការខ្វាក់ភ្នែក ភ្នែកខ្ជិល ឬស្រឡេវជាដើម។ 

អ្នកគួរតែទៅជួបពេទ្យម្តងបើសិនជាសម្គាល់ឃើញថា មានភាពមិនប្រក្រតីក្នុងភ្នែក ឬគំហើញរបស់កូន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកក៏គួរតែទៅឲ្យពេទ្យភ្នែកពិនិត្យដែរបើសិនជាកូនមានកត្តាប្រឈមនឹងជំងឺភ្នែកដូចជា កូនកើតមិនគ្រប់ទម្ងន់ ឬម្តាយមានជំងឺកាមរោគណាមួយ ជំងឺស្អូច ឬញៀនថ្នាំ ឬញ៉ាំគ្រឿងស្រវឹងក្នុងពេលមានផ្ទៃពោះ៕