សមាគមន៍ជំងឺមាត់ធ្មេញអាមេរិកបានដាក់បម្រាមដើម្បីប្រឆាំងនឹងអាហារ និងភេសជ្ជទាំងឡាយណាដែលធ្វើឲ្យធ្មេញមុខ។ អាហារខ្លះគឺធ្វើឲ្យពិបាកដល់ការសម្អាតធ្មេញ ហើយការញ៉ាំវាច្រើនដងអាចនាំឲ្យទៅជាដង្កូវស៊ីធ្មេញបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាអាហារដែលអ្នកគួរតែចៀសវាងបើសិនជាស្រឡាញ់សុខភាពធ្មេញ៖
- ស្ករគ្រាប់រឹង៖ វាងាយនឹងមានជាតិផ្អែមច្រើន និងអាចបង្កជាបញ្ហាមាត់ធ្មេញភ្លាមៗដូចជា បាក់ធ្មេញ ឬប្រេះធ្មេញ
- ទឹកកក៖ ការទំពារទឹកកកអាចបណ្តាលឲ្យប្រេះ ឬខូចស្រទាប់ការពារធ្មេញបាន
- អាហារដែលស្អិតៗ៖ វាអាចបំផ្លាញធ្មេញអ្នកបានដោយសារតែវាងាយនឹងនៅជាប់ធ្មេញយូរជាងអាហារផ្សេងៗទៀត
- ភេសជ្ជៈមានជាតិហ្គាស៖ ភេសជ្ជៈដែលមានជាតិហ្គាសនេះគឺជាប្រភេទអាស៊ីត ហើយវាក៏មិនល្អសម្រាប់សុខភាពធ្មេញស្រាប់ហើយ
- គ្រឿងស្រវឹង៖ វាអាចនាំឲ្យខ្សោះជាតិទឹកក្នុងខ្លួន និងបង្ការជាការស្ងួតមាត់បាន។ ការញ៉ាំគ្រឿងស្រវឹងច្រើនៗអាចនាំឲ្យថយចុះទឹកមាត់ផង(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ភេសជ្ជៈសម្រាប់លេងកីឡា៖ វាច្រើនតែផ្ទុកទៅដោយជាតិស្ករច្រើនៗ៕