វាមានរឿងតិចតួចទេដែលអ្នកអាចធ្វើបានចំពោះការចេញភាពជ្រីវជ្រួញ ដោយវាគ្រាន់តែជាផ្នែកមួយធម្មតារបស់ធម្មជាតិនៃភាពចាស់ទៅតាមអាយុប៉ុណ្ណោះ។ រឿងនេះមិនមែនមានន័យថា អ្នកមិនអាចធ្វើអ្វីបានដើម្បីកុំឲ្យមានភាពជ្រីវជ្រួញខ្លាំងនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាការណែនាំខ្លះៗដែលអ្នកអាចធ្វើបានដើម្បីបន្ថយការកើតជាភាពចាស់នៅលើស្បែក៖
- លាបឡេការពារកម្តៅព្រះអាទិត្យរាល់ថ្ងៃនិងលាបវាលើស្បែកទាំងអស់ជាពិសេសកន្លែងដែលមិនមានសម្លៀកបំពាក់គ្របពីលើ
- មិនត្រូវគេងអាំងថ្ងៃឡើយ។ ការប៉ះពាល់នឹងកាំរស្មីយូវីអាចធ្វើឲ្យស្បែកឆាប់ចាស់ នាំឲ្យកើតភាពជ្រីវជ្រួញ កើតជាស្នាមអ៊ុចៗលើស្បែក និងមហារីកស្បែកថែមទៀត
- ប្រើក្រែមផ្តល់សំណើមដល់ស្បែក
- ចូរធ្វើតេស្តទៅលើផលិតផលលាបសម្អាងលើមុខ និងផលិតផលថែរក្សាស្បែកដើម្បីកំណត់ថាអ្នកនឹងមានប្រតិកម្មឬអត់
- ចូរប្រើប្រាស់ផលិតផលនៅលើស្បែកដោយផ្ទាល់ដើម្បីដឹងអំពីវា
- ចូរឈប់ប្រើប្រាស់ផលិតផលនោះនៅពេលដែលវាមានអាការៈក្រហាយបើសិនជាមិនមានការណែនាំពីអ្នកជំនាញរោគសើស្បែកឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការរលាកស្បែកប្រហែលជាបង្កជាអាការៈនៃភាពចាស់កាន់តែច្រើនផង៕