ការចៀសវាងការជក់បារីគឺជាមធ្យោបាយច្បាស់លាស់មួយដើម្បីបន្ថយការប្រឈមនឹងជំងឺមហារីកសួត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែវានៅតែមានការប្រឈមនឹងជំងឺមហារីកសួតដដែលបើសិនជាអ្នកមិនមែនជាអ្នកជក់បារីក៏ដោយ។
ការធ្វើតេស្តសារធាតុ Radon ក្នុងផ្ទះ ការចៀសវាងការស្រូបផ្សែងបារីពីគេ និងកាត់បន្ថយការប៉ះពាល់នឹងការបំពុលបរិយាកាស អាចជួយបង្ការជំងឺមហារីកសួតបាន។ របបអាហារផ្តល់សុខភាព ជាមួយនឹងបន្លែ និងផ្លែឈើច្រើនក៏ប្រហែលជាជួយបន្ថយឱកាសនៃការកើតជំងឺមហារីកសួតបានដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការស្រាវជ្រាវបានណែនាំរបបអាហារបែបនេះ គឺដើម្បីបន្ថយការប្រឈមមុខរបស់មនុស្សគ្រប់គ្នា ទោះបីជាអ្នកជក់បារីក៏ដោយ៕