យោងតាមការចុះផ្សាយពីប្រភពបរទេស បញ្ហាឆាប់បញ្ចេញទឹកកាម ឬ “ចប់លឿនពេក” គឺជារឿងដែលបុរសជាច្រើនជួបប្រទះ ប៉ុន្តែវាមិនមែនជាបញ្ហាដែលមិនអាចកែប្រែបានទេ។ វេជ្ជបណ្ឌិតផ្នែកប្រព័ន្ធទឹកនោមបញ្ជាក់ថា ការគ្រប់គ្រងរយៈពេលអាចហ្វឹកហាត់ និងកែលម្អបានតាមរយៈការកែប្រែទម្លាប់ និងបច្ចេកទេសត្រឹមត្រូវ។
វិធីសំខាន់ៗដែលអាចជួយបុរសបង្កើនការគ្រប់គ្រងរួមមាន ការរក្សាអារម្មណ៍ឱ្យស្ងប់ មិនប្រញាប់ប្រញាល់ពេក ព្រោះភាពតានតឹង និងការរំភើបខ្លាំងអាចធ្វើឱ្យរាងកាយឆ្លើយតបលឿនជាងធម្មតា។
វេជ្ជបណ្ឌិតក៏បានណែនាំបច្ចេកទេស “តិច ៩ ជ្រៅ ១” ដែលមានន័យថា គួរបន្ថយល្បឿន និងប្តូរចង្វាក់ឱ្យសមស្រប មិនគួរប្រើកម្លាំង ឬល្បឿនខ្លាំងជាប់ៗគ្នា ដើម្បីជួយពន្យារពេល និងបង្កើនការគ្រប់គ្រង។
ការគេងឱ្យគ្រប់ និងទទួលទានអាហារមានប្រយោជន៍ក៏ជាចំណុចសំខាន់ ព្រោះថាមពលរាងកាយ និងសុខភាពទូទៅមានឥទ្ធិពលលើសមត្ថភាពផ្លូវភេទ។ អាហារដែលមានសារធាតុស័ង្កសី វីតាមីន និងសារធាតុរ៉ែ ដូចជា ចេក សាច់អយស្ទ័រ និងគ្រាប់វ៉ាល់ណាត់ អាចជួយគាំទ្រដល់សុខភាពប្រព័ន្ធបន្តពូជ។
លើសពីនេះ ការហាត់ប្រាណសាច់ដុំអាងត្រគាក ឬលំហាត់ Kegel ជាប្រចាំ អាចជួយបង្កើនសមត្ថភាពគ្រប់គ្រងការបញ្ចេញ និងជួយលើកកម្ពស់ភាពរឹងមាំ។
អ្នកជំនាញបញ្ជាក់ថា មូលហេតុនៃការឆាប់បញ្ចេញអាចមកពីទាំងផ្លូវចិត្ត ដូចជាស្ត្រេស ការព្រួយបារម្ភ និងបញ្ហារាងកាយ ដូចជាអ័រម៉ូនមិនសមតុល្យ ឬប្រព័ន្ធសរសៃប្រសាទមានភាពរសើបខ្លាំង។ ដូច្នេះការយល់ពីមូលហេតុពិតប្រាកដ និងកែប្រែទម្លាប់ប្រចាំថ្ងៃ គឺជាវិធីសំខាន់ក្នុងការដោះស្រាយបញ្ហានេះ។
ការថែរក្សាសុខភាព ការហាត់ប្រាណ ការគេងគ្រប់គ្រាន់ និងការគ្រប់គ្រងអារម្មណ៍ អាចជួយបុរសបង្កើនទំនុកចិត្ត និងធ្វើឱ្យជីវិតគូស្រក់មានភាពប្រសើរឡើង៕