សុបិនចង់បានក្បាលពោះរាបស្មើ មិនមែនទាល់តែតមអាហារយ៉ាងតឹងរ៉ឹង ឬហាត់ប្រាណរហូតដល់អស់កម្លាំងនោះទេ។ ពេលវេលាមុនពេលចូលគេង គឺជា «ចន្លោះពេលមាស» ដែលរាងកាយរៀបចំដុតបំផ្លាញកាឡូរី និងជួសជុលសរីរាង្គខាងក្នុង។ ប្រសិនបើអ្នកចង់ឱ្យក្បាលពោះស្រកលឿន និងមានរាងស្អាត មកកែប្រែទម្លាប់ ៣ យ៉ាងនេះមុនពេលចូលគេង៖
១. ឈប់ញ៉ាំអាហារយ៉ាងតិច ៣ ម៉ោងមុនចូលគេង
ការញ៉ាំអាហារយប់ជ្រៅ ឬជិតដល់ពេលគេង ធ្វើឱ្យក្រពះត្រូវធ្វើការទាំងយប់ ដែលជាហេតុនាំឱ្យរាងកាយមិនអាចដុតបំផ្លាញកាឡូរីអស់ ហើយប្រែទៅជា ខ្លាញ់កកកុញនៅតំបន់ក្បាលពោះ។
របៀបអនុវត្ត ៖ ប្រសិនបើអ្នកចូលគេងម៉ោង ១០ យប់ អ្នកត្រូវបញ្ចប់អាហារល្ងាចយ៉ាងយូរត្រឹមម៉ោង ៧ យប់។
អត្ថប្រយោជន៍ ៖ ជួយឱ្យប្រព័ន្ធរំលាយអាហារបានសម្រាក សម្រួលដល់ការបញ្ចេញអ័រម៉ូនដុតបំផ្លាញខ្លាញ់ (Growth Hormone) និងកាត់បន្ថយបញ្ហាហើមពោះនៅពេលព្រឹក។
២. ក្រៀប «ទឹកក្តៅឧណ្ហៗ»មើមខ្ញី ១ កែវ
មុនពេលចូលគេងប្រមាណ ៣០ នាទី ការផឹកភេសជ្ជៈក្តៅឧណ្ហៗដែលគ្មានជាតិស្ករ និងគ្មានជាតិកាហ្វេអ៊ីន ជួយជំរុញការរំលាយអាហារបានយ៉ាងល្អ។
របៀបអនុវត្ត ៖ ជ្រើសរើស ទឹកក្តៅឧណ្ហៗ (អាចបន្ថែមក្រូចឆ្មារ ១ ជ្រៀក) ឬ តែមើមខ្ញី/តែផ្កាកាម៉ូម៉ាល (Chamomile Tea)។
អត្ថប្រយោជន៍ ៖ ជួយសម្រួលពោះវៀន បណ្តេញខ្យល់ និងជាតិពុលក្នុងក្រពះ ការពារការទល់លាមក និងជួយឱ្យគេងលក់ស្រួល ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយអ័រម៉ូនស្រ្តេស (Cortisol) ដែលជាដើមហេតុបង្កឱ្យកើនខ្លាញ់ពោះ។
៣. ធ្វើចលនាពត់ពែនខ្លួនងាយៗលើគ្រែ ៥ ទៅ ១០ នាទី
មិនចាំបាច់រត់ ឬហាត់ប្រាណធ្ងន់ៗទេ! ការធ្វើចលនាពត់ពែនខ្លួន (Stretching) ឬលំហាត់ប្រាណយោគៈងាយៗលើគ្រែ ជួយសម្រួលដល់ចរន្តឈាម និងដុតបំផ្លាញកាឡូរីបន្ថែម។
+របៀបអនុវត្ត ៖
ក្បាច់ជើងលើជញ្ជាំង (Legs-Up-The-Wall Pose) ៖ គេងផ្អៀងជើងឡើងលើជញ្ជាំង ៥-១០ នាទី ជួយសម្រួលចរន្តឈាម និងកាត់បន្ថយការហើមជើង/ពោះ។
ក្បាច់ពត់ចង្កេះ (Seated/Lying Spinal Twist) ៖ គេងបត់ជង្គង់ទៅខាងឆ្វេង និងស្តាំ ជួយដាស់សាច់ដុំពោះខាងកន្សែង និងកាត់បន្ថយការណែនពោះ។
អត្ថប្រយោជន៍ ៖ ជួយឱ្យសាច់ដុំពោះមានភាពតឹងណែន និងជួយឱ្យរាងកាយធូរស្រាល គេងលក់ស្កប់ស្កល់ពេញមួយយប់។
+គន្លឹះបន្ថែមសម្រាប់ក្បាលពោះរាបស្មើ ៖
-ព្យាយាម គេងឱ្យបាន ៧ ទៅ ៨ ម៉ោង ក្នុងមួយយប់ ព្រោះការគេងមិនគ្រប់គ្រាន់ នឹងធ្វើឱ្យរាងកាយផលិតអ័រម៉ូនឃ្លានអាហារច្រើន និងងាយកកកុញខ្លាញ់ពោះ។ចៀសវាងការមើលអេក្រង់ទូរស័ព្ទជិតភ្នែកពេកមុនពេលគេង ដើម្បីឱ្យខួរក្បាលសម្រាកបានពេញលេញ។
អនុវត្តទម្លាប់តូចៗទាំង ៣ នេះជារៀងរាល់យប់ ដោយមានវិន័យខ្ពស់ ត្រឹមតែ ២ ទៅ ៣ សប្តាហ៍ អ្នកនឹងសង្កេតឃើញថាក្បាលពោះរបស់អ្នកប្រែជាស្រក និងរាបស្មើជាងមុនយ៉ាងច្បាស់!