យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសអាហារត្រឹមត្រូវអាចជួយថែរក្សាធ្មេញឱ្យស្អាត និងកាត់បន្ថយការកកស្នាមលឿងបាន។
ផ្លែប៉ោម ការ៉ុត ខាត់ណាខៀវ ក្រូច ម្នាស់ ស្ត្របឺរី ផ្សិតស៊ីអ៊ីត គ្រាប់ល្ង និងអាល់ម៉ុន សុទ្ធតែជាអាហារដែលជួយជំរុញការបញ្ចេញទឹកមាត់ កាត់បន្ថយបាក់តេរី និងពង្រឹងស្រទាប់ធ្មេញ។ ចំណែកទឹកក្រូចឆ្មារ និងទឹកខ្មេះប៉ោម អាចជួយកាត់បន្ថយស្នាមប្រឡាក់ខ្លះៗ ប៉ុន្តែគួរប្រើដោយប្រុងប្រយ័ត្ន ព្រោះអាស៊ីតអាចបំផ្លាញស្រទាប់ការពារធ្មេញបាន។
ក្រៅពីការជ្រើសរើសអាហារ គួរដុសធ្មេញឱ្យបានត្រឹមត្រូវ កាត់បន្ថយការទទួលទានតែ កាហ្វេ និងបារី ព្រមទាំងពិនិត្យសុខភាពមាត់ធ្មេញជាប្រចាំ ដើម្បីរក្សាធ្មេញឱ្យរឹងមាំ និងស្នាមញញឹមភ្លឺស្អាត៕