យោងតាមការចុះផ្សាយពីប្រភពបរទេស កែងដៃ និងជង្គង់ខ្មៅភាគច្រើនបណ្តាលមកពីការកកិត ឬសង្កត់លើស្បែកញឹកញាប់ ដូចជាទ្រេតកែងដៃលើតុ អង្គុយលុតជង្គង់ ឬអង្គុយលើផ្ទៃរឹងយូរៗ។
ដើម្បីជួយកាត់បន្ថយស្បែកក្រាស់ និងស្នាមខ្មៅ អាចប្រើរូបមន្តធម្មជាតិ ២ មុខ គឺ ក្រូចឆ្មារ ឬអម្ពិលទុំ សម្រាប់ជួយជម្រុះកោសិកាស្បែកចាស់ និងស្ករសលាយជាមួយប្រេងទារក ដើម្បីជួយខាត់ស្បែក និងផ្តល់សំណើម។
ក្រោយពេលខាត់ស្បែក គួរលាបឡេ ឬក្រែមផ្តល់សំណើមជាប្រចាំ និងកាត់បន្ថយទម្លាប់ដែលបង្កការកកិតលើស្បែក ដើម្បីឱ្យស្បែកនៅកែងដៃ និងជង្គង់ទន់រលោង និងមានពណ៌ស្មើគ្នាបន្តិចម្តងៗ៕