យោងតាមការចុះផ្សាយពីប្រភពបរទេស ប្រេងធម្មជាតិនីមួយៗមានអត្ថប្រយោជន៍ខុសៗគ្នាសម្រាប់សក់។ ប្រេងអាហ្គែន និងប្រេងដូង ជួយផ្តល់សំណើម និងកាត់បន្ថយសក់ស្ងួតខូច ខណៈប្រេងអូលីវជួយឱ្យសក់រលោង កាត់បន្ថយសក់សំពោង។ ចំណែកប្រេងឡាវេនឌ័រ និងប្រេងរ៉ូសម៉ារី អាចជួយថែទាំស្បែកក្បាល និងសុខភាពសក់បាន ប្រសិនបើប្រើក្នុងកម្រិតសមស្រប។ រីឯប្រេងល្ហុង ត្រូវបានគេនិយមប្រើដើម្បីបង្កើនសំណើម និងកាត់បន្ថយការបែកសរសៃសក់។
ដើម្បីទទួលបានប្រសិទ្ធភាពល្អ គួរប្រើក្នុងបរិមាណតិច លាបផ្តោតលើចុងសក់ ឬទុកជាម៉ាសសក់ប្រហែល ២០-៣០ នាទីមុនកក់សក់ ហើយសាកល្បងលើផ្ទៃស្បែកតិចជាមុន ដើម្បីពិនិត្យមើលប្រតិកម្មអាលែកស៊ី។ ជ្រើសរើសប្រេងឱ្យសមស្របនឹងស្ថានភាពសក់របស់ខ្លួន នឹងជួយឱ្យសក់មានសំណើម ទន់រលោង និងមានសុខភាពល្អជាងមុន៕